ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណី រក្សាទុក ជួញដូរ ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
ព្រះវិហារ៖ ក្រោយពីទទួលបានបទបញ្ជាពី លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ នៅវេលាម៉ោង ០២ និង ៣០នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកជាំក្សាន្ត ដឹកនាំដោយលោក វរសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត បានចុះបង្ក្រាបករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់សារធាតុញៀន នៅចំណុចភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់…