ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបំប៉ន ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់
បន្ទាយមានជ័យ៖ ព្រឹកថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបំប៉ន ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ ប្រចាំឆមាសទី១ ឆ្នាំ២០២២ ។ ពិធីនេះប្រារព្វធ្វើឡើងនៅសាលប្រជុំអគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន-អនុប្រធានមន្ទីរទាំង៧ លោកនាយ ការិយាល័យ លោកមេបញ្ជាការមូលដ្ឋានក្រុង-ស្រុក ទាំង៩ ព្រមទាំងសិក្ខាកាមចំនួន៧៥នាក់ បានអញ្ជើញចូលរួមផងដែរ ។ ក្នុងពិធីបើកវគ្គបំប៉នការពារសន្តិសុខ រក្សាសន្តិសុខសណ្ដាប់ធ្នាប់គឺអនុវត្តតាមផែនការហ្វឹកហ្វឺនរបស់កងរាជអាវុធលើផ្ទៃប្រទេស…