ឧត្តមសេនីយ៍ត្រី បោន ប៊ិន នាំយកបង្គោលភ្លើងចំនួន ៨ដើម បំពាក់នៅទីលានបាល់ទាត់សាលាតម្រង់ទិសវិទ្យាល័យ ហ៊ុន សែន ខ្លាកូន
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែមិថុនា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុហត្ថខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីលោក ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត លោកនាយកសាលា បានអញ្ជើញក្រុងពាលីលើកបង្គោលភ្លើងធំចំនួន០៨ដើមនៅទីលានបាល់ទាត់សាលាតម្រង់ទិសវិទ្យាល័យ ហ៊ុន សែន ខ្លាកូនស្ថិតនៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ បង្គោលភ្លើងនេះជាអំណោយរបស់លោក ឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុហត្ថខេត្ត ដើម្បីបង្ករភាពងាយស្រួលពេលមានព្រឹត្តិការប្រកួតកីឡាផ្សេងៗនៅលើទីលានបាល់ទាត់…