ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញអុជធូបសុំពរជ័យឆ្នាំថ្មី
ភ្នំពេញ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស រសៀលថ្ងៃសុក្រ ទី១៤ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញអុជធូបសុំពរជ័យពីទេវតាឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ គ.ស.២០២៣ ជួយប្រោះព្រំប្រសិទ្ធពរជ័យ សូមមានព្រះសុខភាព សុខភាពល្អ ជន្មាយុយឺនយូរ មានសុភមង្គល រកស៊ីទទួលទានមានបាន ជូនចំពោះ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា…