Read more about the article ឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញទទួលស្វាគមន៍ប្រតិភូបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តឡុងអាន

ឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញទទួលស្វាគមន៍ប្រតិភូបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តឡុងអាន

ស្វាយរៀង៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញទទួលស្វាគមន៍យ៉ាងរាក់ទាក់ជាមួយប្រតិភូបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តឡុងអាន នៃសាធា´រណៈរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក បំរ៉ុង ដាម ក្វាងង៉ាត មេបញ្ជាការរង និងជានាយសេនាធិការ អញ្ជើញចូលជួបសម្តែងការគួរសម សំណេះសំណាល និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិខ្មែរ ដែលនឹងចូលមកដល់នាពេលឆាប់ៗខាងមុខ។

Continue Readingឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញទទួលស្វាគមន៍ប្រតិភូបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តឡុងអាន
Read more about the article វរសេនីយ៍ឯក សួន សេដ្ឋារ៉ា ទទួលស្វាគមន៍ប្រតិភូយោធាការពារព្រំដែនខេត្តគៀនយ៉ាង ប្រទេសវៀតណាម

វរសេនីយ៍ឯក សួន សេដ្ឋារ៉ា ទទួលស្វាគមន៍ប្រតិភូយោធាការពារព្រំដែនខេត្តគៀនយ៉ាង ប្រទេសវៀតណាម

កំពត៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត រសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សួន សេដ្ឋារ៉ា មេបញ្ជាការស្ដីទី កងរាជអាវុធហត្ថខេត្តកំពត បានដឹកលោកមេបញ្ជាការរង លោកសេនាធិការរង ទទួលស្វាគមន៍លោកមេបញ្ជាការ យោធាការពារព្រំដែនខេត្តគៀនយ៉ាង ប្រទេសវៀតណាម និងប្រតិភូអមដំណើរ ដែលអញ្ជើញមកសម្តែងការគួរសម ជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងមកដល់នាពេលខាងមុខ ដើម្បីបង្កើនចំណងសាមគ្គីភាព មិត្តភាព សហប្រតិបត្តិការរវាង ខេត្តគៀងយ៉ាង និងកងរាជអាវុធហត្ថខេត្តកំពត កាន់តែជិតស្និទ្ធថែមទៀត។

Continue Readingវរសេនីយ៍ឯក សួន សេដ្ឋារ៉ា ទទួលស្វាគមន៍ប្រតិភូយោធាការពារព្រំដែនខេត្តគៀនយ៉ាង ប្រទេសវៀតណាម
Read more about the article ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញចូលរួមក្នុងកិច្ចជំនួបសម្ដែងការគួរសមជាមួយគណៈប្រតិភូខេត្តបាកលីវ

ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញចូលរួមក្នុងកិច្ចជំនួបសម្ដែងការគួរសមជាមួយគណៈប្រតិភូខេត្តបាកលីវ

ព្រះសីហនុ៖ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងកិច្ចជំនួបសម្ដែងការគួរសមជាមួយគណៈប្រតិភូខេត្តបាកលីវ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញមកសួរសុខទុក្ខ និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដែលប្រព្រឹត្តិធ្វើឡើងក្នុងសាលប្រជុំសាលាខេត្តព្រះសីហនុ។

Continue Readingឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញចូលរួមក្នុងកិច្ចជំនួបសម្ដែងការគួរសមជាមួយគណៈប្រតិភូខេត្តបាកលីវ
Read more about the article ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញចូលរួមក្នុងពិធីទទួលស្វាគមន៍គណ:ប្រតិភូបញ្ជាការដ្ឋានកងការពារព្រំដែនខេត្តគៀនយ៉ាង

ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញចូលរួមក្នុងពិធីទទួលស្វាគមន៍គណ:ប្រតិភូបញ្ជាការដ្ឋានកងការពារព្រំដែនខេត្តគៀនយ៉ាង

ព្រះសីហនុ៖ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករង ខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីទទួលស្វាគមន៍គណ:ប្រតិភូបញ្ជាការដ្ឋានកងការពារព្រំដែនខេត្តគៀនយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក វ៉ វ៉ាន់សឺ មេបញ្ជាការ និងជាប្រធានប្រតិភូ ដែលអញ្ជើញមកចូលជួបសម្តែងការគួរសម សាកសួរសុខទុក្ខ និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ។

Continue Readingឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញចូលរួមក្នុងពិធីទទួលស្វាគមន៍គណ:ប្រតិភូបញ្ជាការដ្ឋានកងការពារព្រំដែនខេត្តគៀនយ៉ាង
Read more about the article ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត អញ្ជើញសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ និងពិការ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ

ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត អញ្ជើញសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ និងពិការ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ

សៀមរាប៖ ព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានរៀបចំពិធីជួបសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ និងពិការ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក្នុងពិធីនេះផងដែរលោកឧត្តមសេនីយ៍ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹមទាំងបានបើកចែកអំណោយជូនយោធិនចូលនិវត្តន៍ ពិការ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០០,០០០រៀល, ទឹកបរិសុទ្ធចំនួន ០២កេស, មីចំនួន ០២កេស, ទឹកក្រូចចំនួន ០២កេស…

Continue Readingឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត អញ្ជើញសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ និងពិការ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ
Read more about the article ឧត្តមសេនីយ៍ទោ ខៀវ សាម៉េត អញ្ជើញសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ និងពិការ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ឧត្តមសេនីយ៍ទោ ខៀវ សាម៉េត អញ្ជើញសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ និងពិការ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

អនុវត្តតាមសេចក្តីណែនាំ ស្តីពីពិធីសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ និងពិការក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ នៅព្រឹកថ្ងៃពុធ ទី០៥ ខែមីនា ឆ្នាំ២០២៣ នៅអគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ខុទ្ទកាល័យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរៀចំពិធីសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ និងពិការ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ទោ ខៀវ សាម៉េត និងសហការីព្រមទាំងមានសោធននិវត្តន៍ចំនួន៣នាក់។ ក្នុងពិធីសំណេះសំណាល លោកនាយខុទ្ទកាល័យ បានមានប្រសាសន៍ពាំនាំផ្តាំផ្ញើសាកសួរសុខទុក្ខពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធលើផ្ទៃប្រទេសផងដែរ។…

Continue Readingឧត្តមសេនីយ៍ទោ ខៀវ សាម៉េត អញ្ជើញសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ និងពិការ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
Read more about the article ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី ទទួលស្វាគមន៍ប្រតិភូខេត្តកាម៉ាវ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម

ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី ទទួលស្វាគមន៍ប្រតិភូខេត្តកាម៉ាវ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម

ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី០៧ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទទួលស្វាគមន៍គណៈប្រតិភូខេត្តកាម៉ាវ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក Nguyen Van Hung និងប្រតិភូអមដំណើរ ដែលអញ្ជើញមកជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នឹងមកដល់នាពេលខាងមុខ ដើម្បីបង្កើនចំណងសាមគ្គីភាព មិត្តភាព សហប្រតិបត្តិការរវាង ខេត្តកាម៉ាវ និង កងរាជអាវុធហត្ថលើផ្ទៃប្រទេស កាន់តែជិតស្និតថែមទៀត។

Continue Readingឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី ទទួលស្វាគមន៍ប្រតិភូខេត្តកាម៉ាវ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម
Read more about the article ឧត្តមសេនីយ៍ត្រី សំ តុលា កនាំមន្ត្រីក្រោមឱវាទអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ សពលោក អនុសេនីយ៍ឯក ម៉ែន គឹមសាន

ឧត្តមសេនីយ៍ត្រី សំ តុលា កនាំមន្ត្រីក្រោមឱវាទអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ សពលោក អនុសេនីយ៍ឯក ម៉ែន គឹមសាន

កណ្តាល៖ ព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំមន្ត្រីក្រោមឱវាទអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងសំណេះសំណាល ព្រមទាំងបាននាំយកបច្ច័យ និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ទៅចូលរួមបុណ្យដល់គ្រួសារសពលោក អនុសេនីយ៍ឯក ម៉ែន គឹមសាន អតីតនាយលេខាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល ដែលបានទទួលមរណៈភាព ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ កន្លងទៅនេះ ក្នុងជន្មាយុ ៧១ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា…

Continue Readingឧត្តមសេនីយ៍ត្រី សំ តុលា កនាំមន្ត្រីក្រោមឱវាទអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ សពលោក អនុសេនីយ៍ឯក ម៉ែន គឹមសាន
Read more about the article មន្ទីរវប្បធម៌ និងវិចិត្រសិល្បខេត្តកំពង់ធំ បានសំដែងរបាំត្រុដិ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ

មន្ទីរវប្បធម៌ និងវិចិត្រសិល្បខេត្តកំពង់ធំ បានសំដែងរបាំត្រុដិ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ

កំពង់ធំ៖ ព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ មន្ទីរវប្បធម៌ និងវិចិត្រសិល្បខេត្ត បានចូលមកសំដែងរបាំត្រុដិ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ជូនដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ដើម្បីដេញនូវភាពឧបទ្រពចង្រៃទៅ ភាពសម្បូរសប្បាយចូលមកប្រសិទ្ធពរជ័យសព្ទសាធុការសម្រាប់ឆ្នាំថ្មីនឹងចូលមកដល់ សេចក្តីសប្បាយរីករាយ ចូលមានដល់នាយទាហាន នាយទាហានរង ទាំងអស់ ឲ្យជួបប្រទះតែពុទ្ធពរទាំងឡាយបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

Continue Readingមន្ទីរវប្បធម៌ និងវិចិត្រសិល្បខេត្តកំពង់ធំ បានសំដែងរបាំត្រុដិ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ
Read more about the article ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា ទទួលស្វាគមន៍ ប្រតិភូបញ្ជាការដ្ឋានយោធាព្រំដែនគោក ខេត្តតៃនិញ

ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា ទទួលស្វាគមន៍ ប្រតិភូបញ្ជាការដ្ឋានយោធាព្រំដែនគោក ខេត្តតៃនិញ

ត្បូងឃ្មុំ៖ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានធ្វើពិធីទទួលស្វាគមន៍ ប្រតិភូបញ្ជាការដ្ឋានយោធាព្រំដែនគោក ខេត្តតៃនិញ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម អញ្ជើញចូលជួបសម្តែងការគួរសមសំណេះសំណាល ជូនវត្ថុអនុស្សាវរីយ៍ និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងលោកវរសេនីយ៍ឯក បម្រុង ង្វៀន ង៉ុកគៀន មេបញ្ជាការរង បញ្ជាការដ្ឋានយោធាព្រំដែនគោក ខេត្តតៃនិញ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក មេបញ្ជាការរង នាយសេនាធិការ ប្រធានមន្ទីរ…

Continue Readingឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា ទទួលស្វាគមន៍ ប្រតិភូបញ្ជាការដ្ឋានយោធាព្រំដែនគោក ខេត្តតៃនិញ