តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បាននាំយកនូវទៀនព្រះវស្សាព្រមទាំងទេយ្យទាន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន ០៣
ស្វាយរៀង៖ ព្រឹកថ្ងៃអាទិត្យ ទី០១ ខែសីហាឆ្នាំ២០២១ កងរាជអាវុធហត្ថ ខេត្តស្វាយរៀងតំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង ខ.ភ.ម មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននាំយកនូវទៀនព្រះវស្សាព្រមទាំងទេយ្យទាន និងគ្រឿងឧបភោគ បរិភោគ ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន ០៣គឺវត្តព្រៃធ្នង់, វត្តពោធិ៍ទន្ទឹម និងវត្តស្វាយរំពារ ស្ថិតនៅក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង ដែលជាស្រុកកំណេីតរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ដោយក្នុងមួយវត្តៗទេយ្យទាន ប្រគេនព្រះសង្ឃមានអង្ករ ១បាវ, ទឹកដោះគោខាប់…