Read more about the article ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន អញ្ជើញនាំយកទេយ្យទាន និងបច្ច័យសម្រាប់កសាងវត្តទ្រា

ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន អញ្ជើញនាំយកទេយ្យទាន និងបច្ច័យសម្រាប់កសាងវត្តទ្រា

ព្រៃវែង៖ នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង និងមន្រ្តីក្រោមឱវាទបានអញ្ជើញនាំយកទេយ្យទាន និងបច្ច័យសម្រាប់កសាងវត្តមួយចំនួនប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សា នៅវត្តទ្រាស្ថិតនៅភូមិទ្រា ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង ក្នុងនោះផងដែរលោកឧត្តមសេនីយ៍ មេបញ្ជាការបន្តពិនិត្យមើលការសាងសង់ព្រះវិហារថ្មីក្នុងវត្ត និងចែកជូនថវិកាមួយចំនួនដល់តាជី និងក្រុមជាងដែលកំពុងសាងសង់ផងដែរ ។

Continue Readingឧត្តមសេនីយ៍ត្រី ឈួន គឹមសាន អញ្ជើញនាំយកទេយ្យទាន និងបច្ច័យសម្រាប់កសាងវត្តទ្រា
Read more about the article តំណាងលោកឧត្តមសេនីយ៍ត្រី ថុង ណារុង នាំយកបច្ច័យ និងទេយ្យទានប្រភេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទេពនិមិត្ត

តំណាងលោកឧត្តមសេនីយ៍ត្រី ថុង ណារុង នាំយកបច្ច័យ និងទេយ្យទានប្រភេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទេពនិមិត្ត

កោះកុង៖ អនុវត្តតាមសេចក្ដីណែនាំរបស់ ក្រសួងធម្មការ និងសាសនា ក៏ដូចជារាជរដ្ឋាភិបាល ស្ដីពីការផ្អាកពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ.១៩ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ម៉ោង៨:១០នាទី លោកវរសេនីយ៍ទោ ថុង សំអន ប្រធានមន្ទីរភស្តុភារ តំណាងលោកឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង បាននាំយកបច្ច័យចំនួន ១,៧៦០,០០០រៀល និងទេយ្យទានដែលនាយ នាយរងកងរាជអាវុធហត្ថខេត្តកោះកុងបានចូលរួមចាប់មគ្គផល សម្រាប់ប្រភេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទេពនិមិត្ត ហៅវត្តថ្មី ដើម្បីដោះស្រាយជាចង្ហាន់ និងតាមតម្រូវការក្នុងវត្ត៕

Continue Readingតំណាងលោកឧត្តមសេនីយ៍ត្រី ថុង ណារុង នាំយកបច្ច័យ និងទេយ្យទានប្រភេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទេពនិមិត្ត
Read more about the article ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន អញ្ជើញដាក់បិណ្ឌវេនទី៥ នៅវត្តសំសមី

ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន អញ្ជើញដាក់បិណ្ឌវេនទី៥ នៅវត្តសំសមី

ព្រៃវែង៖ ព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង និងមន្រ្តីក្រោមឱវាទ អញ្ជើញដាក់បិណ្ឌវេនទី៥ នៅវត្តសំសមី ក្នុងនោះដែរលោកឧត្តមសេនីយ៍ នាំយកទេយ្យទាន និងបច្ច័យសម្រាប់កសាងវត្ត មួយចំនួនផងដែរ ។

Continue Readingឧត្តមសេនីយ៍ត្រី ឈួន គឹមសាន អញ្ជើញដាក់បិណ្ឌវេនទី៥ នៅវត្តសំសមី
Read more about the article ឧត្ដមសេនីយ៍ត្រី សោ សាវឿន ដឹកនាំមន្ត្រីក្រោមឱវាទចូលរួមគោរពវិញ្ញាណក្ខន្ធលោកអនុសេនីយ៍ទោ លឹម ឆាយ

ឧត្ដមសេនីយ៍ត្រី សោ សាវឿន ដឹកនាំមន្ត្រីក្រោមឱវាទចូលរួមគោរពវិញ្ញាណក្ខន្ធលោកអនុសេនីយ៍ទោ លឹម ឆាយ

កំពង់ចាម៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២១ លោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម បានអញ្ជើញដឹកនាំនាយ នាយរងក្រោមឱវាទចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកអនុសេនីយ៍ទោ លឹម ឆាយ ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្រីសន្ធរ ដែលបានទទួលមរណៈភាពនៅវេលាម៉ោង២៣ និង ១៥នាទី ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ដោយរោគាពាធ។ ក្នុងឱកាសនោះដែរ លោកឧត្ដមសេនីយ៍ មេបញ្ជាការ បាននាំយកថវិកានាយ នាយរងនៃកងរាជអាវុធហត្ថខេត្តកំពង់ចាមចូលរួមបុណ្យសពចំនួន ៥,០០០,០០០រៀល និងថវិកាឯកឧត្ដម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាតំបូងខេត្តកំពង់ចាម ចំនួន៤០០,០០០រៀល…

Continue Readingឧត្ដមសេនីយ៍ត្រី សោ សាវឿន ដឹកនាំមន្ត្រីក្រោមឱវាទចូលរួមគោរពវិញ្ញាណក្ខន្ធលោកអនុសេនីយ៍ទោ លឹម ឆាយ
Read more about the article ឧត្តមសេនីយ៍ត្រី ថាវ យ៉េន ដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី០២ នៅវត្តឧត្តមរតនារាមអូរចេង

ឧត្តមសេនីយ៍ត្រី ថាវ យ៉េន ដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី០២ នៅវត្តឧត្តមរតនារាមអូរចេង

រតនគិរី៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញដឹកនាំ មន្ត្រីក្រោមឱវាទចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី០២ នៅវត្តឧត្តមរតនារាមអូរចេង (ហៅវត្តអូចេង) និងបាននាំយកទេយ្យទាន មានគ្រឿងបរិភោគឧបភោគប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាមានទឹកត្រី ០២យួរ, ទឹកស៊ីអ៊ីវ ០១ កេស, មី ១២ កេស,ទឹកក្រូច ០៥ កេស, ទឹកបរិសុទ្ធ ០៦ កេស, អង្ករ ០១…

Continue Readingឧត្តមសេនីយ៍ត្រី ថាវ យ៉េន ដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី០២ នៅវត្តឧត្តមរតនារាមអូរចេង
Read more about the article ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី នាំយកបច្ច័យ និងទេយ្យទានប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន០៤ វត្ត

ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី នាំយកបច្ច័យ និងទេយ្យទានប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន០៤ វត្ត

  ស្ទឹងត្រែង៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឆ្នាំ២០២១ បិណ្ឌទី១ នៅព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដឹកនាំកម្លាំងក្រោមឦឱវាទនាំយកគ្រឿងបរិក្ខា និងបច្ច័យទៅប្រគេន ដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន០៤ វត្តរួមមាន៖ ១- វត្តស្រះកែវមុន្នីវណ្ណ (វត្តលើ) ២- វត្តពោធិ៍ញ្ញាណ (វត្តព្រះអង្គធំ) ៣- វត្តធម្មរង្សី (វត្តបាចុង) ៤- វត្តវេឡុវ័ន្ត…

Continue Readingឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី នាំយកបច្ច័យ និងទេយ្យទានប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន០៤ វត្ត
Read more about the article តំណាងលោកនាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ បាននាំយកបច្ច័យទេយ្យទានអញ្ជើញចូលរួមកាន់បិណ្ឌនៅវត្តទេពរង្សី

តំណាងលោកនាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ បាននាំយកបច្ច័យទេយ្យទានអញ្ជើញចូលរួមកាន់បិណ្ឌនៅវត្តទេពរង្សី

ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក យ៉ែម ច័ន្ទឌី មេបញ្ជាការ កងវរសេនាតូចយានយន្តកិត្តិយស កងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននាំយកបច្ច័យទេយ្យទាន របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី និងចៅស្រី អញ្ជើញចូលរួមកាន់បិណ្ឌនៅវត្តទេពរង្សី ស្ថិតនៅឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។ បច្ច័យ និងទេយ្យទានយកទៅប្រគេនរួមមានសាដកចំនួន ១០, មី១កេសធំ, ទឹកបរិសុទ្ធ ២កេស, ទឹកផ្លែឈើ១កេស,…

Continue Readingតំណាងលោកនាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ បាននាំយកបច្ច័យទេយ្យទានអញ្ជើញចូលរួមកាន់បិណ្ឌនៅវត្តទេពរង្សី
Read more about the article ឯកឧត្តម អេង ហ៊ី អញ្ជើញចូលរួមក្នុងពីធី អភិសេកព្រះពុទ្ធបដិមា និងប្រគេនបច្ច័យចំនួន ១៧លានរៀល និង ៤០០០$

ឯកឧត្តម អេង ហ៊ី អញ្ជើញចូលរួមក្នុងពីធី អភិសេកព្រះពុទ្ធបដិមា និងប្រគេនបច្ច័យចំនួន ១៧លានរៀល និង ៤០០០$

ស្វាយរៀង៖ ព្រឹកថ្ងៃអង្គារ ទី២១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម អេង ហ៊ី ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង និងលោកជំទាវ តំណាង ឯកឧត្តម សៅ សុខា ប្រធានក្រុមការងារចុះជួយស្រុករមាសហែក ខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពីធីអភិសេកព្រះពុទ្ធបដិមា និងប្រគេនបច្ច័យចំនួន ១៧លានរៀល និង ៤០០០$ ដើម្បីកសាងសាលាឆាន់ នៅវត្តសទ្ធារាម ហៅវត្តព្រៃព្រែក ស្ថិតក្នុងឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង។

Continue Readingឯកឧត្តម អេង ហ៊ី អញ្ជើញចូលរួមក្នុងពីធី អភិសេកព្រះពុទ្ធបដិមា និងប្រគេនបច្ច័យចំនួន ១៧លានរៀល និង ៤០០០$
Read more about the article នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចូលរួមកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ CAMSOC ក្រោមអធិបតីភាព សម្ដេចពិជ័យសេនា ទៀ បាញ់

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចូលរួមកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ CAMSOC ក្រោមអធិបតីភាព សម្ដេចពិជ័យសេនា ទៀ បាញ់

ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ១៥កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអនុប្រធានគណៈកម្មធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ ស្តីពីវឌ្ឍនភាពការងារពិធីបើក-បិទ និងព្រះរាជពិធីសុំភ្លើងអទិទេពរត់ភ្លើងគប់ ក្រោមអធិបតីភាព សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២…

Continue Readingនាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចូលរួមកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ CAMSOC ក្រោមអធិបតីភាព សម្ដេចពិជ័យសេនា ទៀ បាញ់
Read more about the article តំណាងលោកឧត្តមសេនីយ៍ត្រី ថុង ណារុង នាំយកបច្ច័យនិងភេសជ្ជៈប្រគេនព្រះសង្ឃវត្តទេពនិមិត្ត

តំណាងលោកឧត្តមសេនីយ៍ត្រី ថុង ណារុង នាំយកបច្ច័យនិងភេសជ្ជៈប្រគេនព្រះសង្ឃវត្តទេពនិមិត្ត

កោះកុង៖ រសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ លោកសេនីយ៍ត្រី ស៊ឹម ពិសី ប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង តំណាងលោកឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បាននាំយកបច្ច័យ ៥០០,០០០រៀល និងភេសជ្ជៈប្រគេនព្រះសង្ឃវត្តទេពនិមិត្ត ហៅវត្តថ្មី ដើម្បីជាចង្ហាន់ដល់ព្រះសង្ឃចំនួន៥៣ អង្គ និងសិស្សានុសិស្សកុមារា កុមារី អ្នកផ្ទុកជំងឺមេរោគអេដស៍ស្នាក់នៅក្នុងមណ្ឌលជីវិតថ្មី និងអ្នកមានជីវភាពខ្វះខាត ដែលអាស្រ័យការហូបអាហារ ក្នុងវត្តទេពនិមិត្តនារដូវចូលព្រះវស្សានេះ និងដើម្បីចូលរួមចំណែក កសាងឧប្បដ្ឋានសាលាដែលទើបតែកសាងថ្មីផងដែរ ៕

Continue Readingតំណាងលោកឧត្តមសេនីយ៍ត្រី ថុង ណារុង នាំយកបច្ច័យនិងភេសជ្ជៈប្រគេនព្រះសង្ឃវត្តទេពនិមិត្ត