ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្ដម ឃុន វណ្ណៈ
ប៉ៃលិន៖ នៅព្រឹកថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២ លោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន បានដឹកនាំលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្ដម ឃុន វណ្ណៈ សមាជិកក្រុមប្រឹក្សាខេត្តប៉ៃលិន ដែលបានទទួលអនិច្ចកម្មក្នុងជន្មាយុ ៦៦ឆ្នាំ នៅគេហដ្ឋានស្ថិតនៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ព្រមទាំងនាំយកនៅបច្ច័យចំនួន ១,៥០០,០០០ រៀល ចូលរួមរំលែកទុក្ខដល់គ្រួសារនៃសពផងដែរ ។