តំណាងលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញចូលរួមកាន់បិណ្ឌចំនួន ០៣ វត្តនៅក្នុងឃុំត្រពាំងស្តៅ ស្រុករមាសហែក
ស្វាយរៀង៖ ព្រឹកថ្ងៃសៅរ៍ទី១៧ ខែកញ្ញា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង និងជា ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំត្រពាំងស្តៅ និងសហការី បានអញ្ជើញចូលរួមកាន់បិណ្ឌចំនួន ០៣ វត្តគឺ: វត្តឧត្តមសាមគ្គី, វត្តស្វាយទន្ទឹម, និងវត្តទួលសុក្រំ, ស្ថិតនៅក្នុងឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង ដោយបាននាំយកនូវទេយ្យទានវេប្រគេនព្រះសង្ឃចំនួន ០៣ វត្តរួមមាន:…