វរសេនីយ៍ឯក ជា វុទ្ធី អញ្ជើញចុះសួរសុខទុក្ខ គ្រួសារអាវុធហត្ថទទួលមរណភាព និងទើបនឹងសម្រាលកូន!
កណ្តាល៖ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ លោក វរសេនីយ៍ឯក ជា វុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល តំណាងលោកឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្ត អញ្ជើញចុះសួរសុខទុក្ខសំណេះសំណាល នាំយកថវិកា និងសម្ភារមួយចំនួនរបស់ មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ជូនដល់អាវុធហត្ថមានគ្រួសារបានទទួលមរណភាព និងទើបនឹងសម្រាលកូន ចំនួន០៣ គ្រួសាររួមមាន៖ ១. លោក អនុសេនីយ៍ឯក អ៊ុក សារិន ជំនួយការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកគៀនស្វាយ ដែលប្រពន្ធទទួលមរណភាព ទទួលបានថវិកាចំនួន…