វរសេនីយ៍ត្រី កែ វិចិត្រ យកអំណោយទៅចែកជូនប្រជាពលរដ្ឋ កំពុងជួបការលំបាក
រតនគិរី៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកតាវែង ដឹកនាំដោយ លោក វរសេនីយ៍ត្រី កែ វិចិត្រ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុក បាននាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋ កំពុងជួបការលំបាកចំនួន ១គ្រួសារ ភូមិតាវែង ឃុំតាវែងលើ ស្រុកតាវែង។