Read more about the article ឧត្តមសេនីយ៍ត្រី សោ សាវឿន អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទ

ឧត្តមសេនីយ៍ត្រី សោ សាវឿន អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទ

កំពង់ចាម៖ នៅរសៀលថ្ងៃសៅរ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម បានអញ្ជើញចុះសាកសួរសុខទុកលោកអនុសេនីយ៍ទោ លឹម ឆាយ ជំនួយការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកស្រីសន្ធរ ដែលមានជំងឺសម្រាកព្យាបាលនៅគេហដ្ឋានស្ថិតនៅភូមិអូរលាវ  ឃុំផ្ទះកណ្ដាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ក្នុងឱកាសនោះដែរ លោកឧត្ដមសេនីយ៍ មេបញ្ជាការ បាននាំយកថវិកានាយ នាយរងនៃកងរាជអាវុធហត្ថខេត្តកំពង់ចាម សរុបចំនួន ៤,០០០,០០០រៀល(បួនលានរៀល) ប្រគល់ជូនដល់លោកអនុសេនីយ៍ផងដែរ។

Continue Readingឧត្តមសេនីយ៍ត្រី សោ សាវឿន អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទ
Read more about the article អាវុធហត្ថខេត្តបន្ទាយមានជ័យ បានទទួលសម្លៀកបំពាក់ការពារជំងឺកូវីដ-១៩ ចំនួន ២០០ឈុត ពីសប្បុរសជន

អាវុធហត្ថខេត្តបន្ទាយមានជ័យ បានទទួលសម្លៀកបំពាក់ការពារជំងឺកូវីដ-១៩ ចំនួន ២០០ឈុត ពីសប្បុរសជន

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែកញ្ញា ឆ្នាំ២០២១ លោកអនុសេនីយ៍ឯក ចាំង សុភ័ក្រ នាយការិយាល័យប្រតិបត្តិការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានទទួល សម្លៀកបំពាក់ការពារជំងឺកូវីដ-១៩ ចំនួន ២០០ឈុត ដែលជាអំណោយរបស់  កញ្ញា រើន លីណា តាមរយៈលោកស្រី សុខ ឌីវីវ៉ា អជីវករក្រុងប៉ោយប៉ែតសម្រាប់ប្រើប្រាស់ក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។

Continue Readingអាវុធហត្ថខេត្តបន្ទាយមានជ័យ បានទទួលសម្លៀកបំពាក់ការពារជំងឺកូវីដ-១៩ ចំនួន ២០០ឈុត ពីសប្បុរសជន
Read more about the article លោកវរសេនីយ៍ឯក ធិននី សុគន្ធា អញ្ជើញទទួលអំណោយពីសប្បុរសជន

លោកវរសេនីយ៍ឯក ធិននី សុគន្ធា អញ្ជើញទទួលអំណោយពីសប្បុរសជន

ឧត្តរមានជ័យ៖ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ធិននី សុគន្ធា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានទទួលអំណោយពីលោកឧត្តមសេនីយ៍ត្រី ហ៊ុន គឹមជាតិ និងលោកជំទាវ បាននាំយកអំណោយមកឧបត្ថម្ភជូនដល់អង្គភាពកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ រួមមានៈ ១.ម៉ាស់ចំនួន ០៣ កេសធំ ស្មើនឹង ១៥០ប្រអប់តូច ២.អាល់កុលចំនួន ០៤ពីដុង ស្មើនឹង១២០លីត្រ។

Continue Readingលោកវរសេនីយ៍ឯក ធិននី សុគន្ធា អញ្ជើញទទួលអំណោយពីសប្បុរសជន
Read more about the article តំណាងលោកឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីអាវុធហត្ថកំពុងសម្រាកព្យាបាលជំងឺ

តំណាងលោកឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីអាវុធហត្ថកំពុងសម្រាកព្យាបាលជំងឺ

ប៉ៃលិន៖ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ភិន ផុន មេបញ្ជាការរង ទទួលការងារទំនាក់ទំនងកិច្ចការសាធារណៈ បានដឹកនាំក្រុមការងារមូលនិធិតំណាងលោកឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន អញ្ជើញចុះសួរសុខទុក្ខលោកវរសេនីយ៍ទោ តេង គៀក មេបញ្ជាការរង ទទួលការងារកសាងកម្លាំង ព្រមទាំងនាំយកនៅថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្ត និងសម្ភារៈរួមមាន ក្រម៉ា០១, សារ៉ុង០១ និងថវិកាចំនួន ១,៣៥៥,០០០រៀល ប្រគល់ជូនគាត់ដល់គេហដ្ឋានស្ថិតនៅភូមិទួលល្វា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលគាត់ទើបនឹងវះពោះវៀនដុះខ្នែង…

Continue Readingតំណាងលោកឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីអាវុធហត្ថកំពុងសម្រាកព្យាបាលជំងឺ
Read more about the article នាយ នាយរងអាវុធហត្ថខេត្តព្រៃវែង បានទទួលផ្លែមៀនដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ

នាយ នាយរងអាវុធហត្ថខេត្តព្រៃវែង បានទទួលផ្លែមៀនដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ

ព្រៃវែង៖ នៅព្រឹក ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តព្រៃវែង បានទទួលផ្លែមៀនដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

Continue Readingនាយ នាយរងអាវុធហត្ថខេត្តព្រៃវែង បានទទួលផ្លែមៀនដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ
Read more about the article តំណាងលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទ

តំណាងលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទ

ព្រះសីហនុ៖ វេលាម៉ោង០៩:៣០នាទីព្រឹក ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចាត់តំណាងឲ្យលោកវរសេនីយ៍ទោ អ៊ិត ជីវី ប្រធានមន្ទីរកសាងកម្លាំង ដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្ត ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកនូវគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តព្រះសីហនុ ប្រគល់ជូនគ្រួសារ លោកអនុសេនីយ៍ទោ ប៊ុន សាន ជំនួយការស្នាក់ការសន្តិសុខ៤០២ នៃមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា ដែលបច្ចុប្បន្នភរិយារបស់លោកមានជំងឺប្រចាំកាយជាទម្ងន់ ដល់គេហដ្ឋានដែលស្ថិតនៅក្នុងភូមិចំការហ្លួង ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។  …

Continue Readingតំណាងលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទ
Read more about the article ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ អញ្ជើញសំណេះសំណាល និងបើកចែកប្រាក់គោលនយោបាយបូជា និងបញ្ចុះសព (លើកទី១)

ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ អញ្ជើញសំណេះសំណាល និងបើកចែកប្រាក់គោលនយោបាយបូជា និងបញ្ចុះសព (លើកទី១)

ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី០៣ ខែកញ្ញា ឆ្នាំ២០២១ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល លោកឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ នាយរងសេនាធិការ នាយការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារបើកប្រាក់គោលនយោបាយបូជា និងបញ្ចុះសព អញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងបើកចែកប្រាក់គោលនយោបាយបូជា និងបញ្ចុះសព (លើកទី១) ឆ្នាំ២០២១ ជូនដល់គ្រួសារយោធិននៃកងរាជអាវុធហត្ថពលី-មរណៈ ទូទាំង២៥ រាជធានី/ខេត្ត ចំនួន ៤៣នាក់ ។

Continue Readingឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ អញ្ជើញសំណេះសំណាល និងបើកចែកប្រាក់គោលនយោបាយបូជា និងបញ្ចុះសព (លើកទី១)
Read more about the article នាយ នាយរងអាវុធហត្ថខេត្តកោះកុង បានទទួលផ្លែមៀន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ

នាយ នាយរងអាវុធហត្ថខេត្តកោះកុង បានទទួលផ្លែមៀន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ

កោះកុង៖ រសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ លោកវរសេនីយ៍ទោ ថុង សំអន ប្រធានមន្ទីរភស្តុភារ តំណាងលោកឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានទទួលផ្លែមៀនចំនួន២០កេស ស្មើនឹង២០០គីឡូក្រាម ពីលោកជំទាវអភិបាលខេត្ត មិថុនា ភូថង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងបានធ្វើការបែងចែកដល់នាយ/នាយរង កងរាជអាវុធហត្ថ នៅតាមបណ្ដាមូលដ្ឋានក្រុង/ស្រុក និងស្នាក់ការ។

Continue Readingនាយ នាយរងអាវុធហត្ថខេត្តកោះកុង បានទទួលផ្លែមៀន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ
Read more about the article លោកវរសេនីយ៍ទោ ជុំ ស៊ីប៉ូរ ចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទជួបគ្រោះថ្នាក់ចរាចរណ៍

លោកវរសេនីយ៍ទោ ជុំ ស៊ីប៉ូរ ចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទជួបគ្រោះថ្នាក់ចរាចរណ៍

តាកែវ៖ ព្រឹកថ្ងៃចន្ទ ទី៣០ ខែសីហា​ ឆ្នាំ២០២១ លោកវរសេនីយ៍ទោ ជុំ ស៊ីប៉ូរ ប្រធានមន្ទីរកសាងកម្លាំង តំណាងលោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ លោកអនុសេនីយ៍ទោ ឥន ជា ជំនួយការនៅក្នុងមន្ទីរកសាងកម្លាំង ស្ថិតនៅភូមិត្រពាំងគូរ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍កន្លងទៅ។ ក្នុងឱកាសចុះសាកសួរសុខទុក្ខ លោកវរសេនីយ៍ក៏បាននាំយកនូវគឿ្រងឧបភោគបរិភោគ មួយចំនួនមានមី ១កេស, ទឹកផ្លែឈើ ១កេស,…

Continue Readingលោកវរសេនីយ៍ទោ ជុំ ស៊ីប៉ូរ ចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទជួបគ្រោះថ្នាក់ចរាចរណ៍
Read more about the article ថវិកាមូលនិធិគ្រួសារកងរាជអាវុធហត្ថខេត្តប៉ៃលិនត្រូវបានប្រគល់ជូន លោកអនុសេនីយ៍ទោ ហូវ មករា

ថវិកាមូលនិធិគ្រួសារកងរាជអាវុធហត្ថខេត្តប៉ៃលិនត្រូវបានប្រគល់ជូន លោកអនុសេនីយ៍ទោ ហូវ មករា

ប៉ៃលិន៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន ព្រឹកថ្ងៃចន្ទ ទី៣០ ខែសីហា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ភិន ផុន មេបញ្ជាការរង ទទួលការងារទំនាក់ទំនងកិច្ចការសាធារណៈ តំណាងលោកឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន អញ្ជើញប្រគល់ថវិកាមូលនិធិគ្រួសារកងរាជអាវុធហត្ថខេត្តចំនួន ១,៣៧០,០០០រៀល ជូនលោកអនុសេនីយ៍ទោ ហូវ មករា នាយគិលានដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន ដែលទើបនឹងវះកាត់ពោះវៀនដុះខ្នែងកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១។

Continue Readingថវិកាមូលនិធិគ្រួសារកងរាជអាវុធហត្ថខេត្តប៉ៃលិនត្រូវបានប្រគល់ជូន លោកអនុសេនីយ៍ទោ ហូវ មករា