លោកវរសេនីយ៍ទោ ទៀវ ម៉ារឌី អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទ
កណ្តាល៖ ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ដោយបានការណែនាំចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្ដាល លោកវរសេនីយ៍ទោ ទៀវ ម៉ារឌី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានដឹកនាំក្រុមការងារ ចុះសាកសួរសុខទុក្ខ សំណេះសំណាល នាំយកថវិកា និងគ្រឿងឧបភោគបរិភោគ មួយចំនួនរបស់មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ជូនដល់គ្រួសារ លោកអនុសេនីយ៍ទោ កុយ ប៊ុនហឿន ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកគៀនស្វាយ ដែលទើបនឹងសម្រាលកូនដោយបានទទួលបានថវិកាចំនួន ២,៣២០,០០០រៀល…