តំណាង ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីអាវុធហត្ថ កំពុងសម្រាកព្យាបាលជំងឺ!
ព្រះសីហនុ៖ ដោយបានការណែនាំនិងយកចិត្តទុកដាក់ពីសំណាក់លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី ខៀវ សំណាង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល សួរសុខទុក្ខ លោក ព្រិន្ទបាលឯក ចាន់ ដារ៉ា មុខងារសមាជិកនៃវរកងអន្តរាគមន៍ពិសេស កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រចាំការខេត្តព្រះសីហនុ បច្ចុប្បន្នមានជំងឺគ្រុនឈាម និងគ្រុនពោះវៀន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ។ ជាមួយគ្នានោះ…