Read more about the article អាវរងារដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ត្រូវបានប្រគ់ជូននាយ នាយរងអាវុធហត្ថខេត្តកំពង់ស្ពឺ!

អាវរងារដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ត្រូវបានប្រគ់ជូននាយ នាយរងអាវុធហត្ថខេត្តកំពង់ស្ពឺ!

កំពង់ស្ពឺ៖ នៅថ្ងៃចន្ទ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត កំពង់ស្ពឺ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុកជាមួយនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងបានបើកចែកអាវរងារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់នាយទាហាន នាយទាហានរង និងពលអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់…

Continue Readingអាវរងារដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ត្រូវបានប្រគ់ជូននាយ នាយរងអាវុធហត្ថខេត្តកំពង់ស្ពឺ!
Read more about the article ឧត្តមសេនីយ៍ត្រី ថុង ណារុង ចុះសាកសួរសុខទុក្ខមន្ត្រីអាវុធហត្ថក្រោមឱវាទកំពុងសម្រាកព្យាបាលជំងឺ

ឧត្តមសេនីយ៍ត្រី ថុង ណារុង ចុះសាកសួរសុខទុក្ខមន្ត្រីអាវុធហត្ថក្រោមឱវាទកំពុងសម្រាកព្យាបាលជំងឺ

កោះកុង៖ ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះសាកសួរសុខទុក្ខ និងនាំយកថវិកាចំនួន ៥,០៣០,០០០រៀល និងដុល្លារ ៦០០ដុល្លារ ទៅជូនដល់លោក វរសេនីយ៍ទោ រស់ សុខឿន ប្រធានមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តកោះកុង ដែលបានមានជំងឺប្រចាំកាយ នឹងកំពុងសម្រាលព្យាបាលនៅគេហដ្ឋានស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

Continue Readingឧត្តមសេនីយ៍ត្រី ថុង ណារុង ចុះសាកសួរសុខទុក្ខមន្ត្រីអាវុធហត្ថក្រោមឱវាទកំពុងសម្រាកព្យាបាលជំងឺ
Read more about the article ឧត្តមសេនីយ៍ត្រី ថុង ណារុង ចុះសាកសួរសុខទុក្ខមន្ត្រីអាវុធហត្ថក្រោមឱវាទទើបសម្រាលកូន!

ឧត្តមសេនីយ៍ត្រី ថុង ណារុង ចុះសាកសួរសុខទុក្ខមន្ត្រីអាវុធហត្ថក្រោមឱវាទទើបសម្រាលកូន!

កោះកុង៖ ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំមន្ត្រីអាវុធហត្ថក្រោមឱវាទ អញ្ជើញចុះសាកសួរសុខទុក្ខលោកស្រីអនុសេនីយ៍ទោ សែន សៀវម៉ី ជំនួយការការិយាល័យប្រតិបត្តិការព័ត៌មានវិទ្យាកងរាជអាវុធហត្ថខេត្តកោះកុង ដែលទើបសម្រាលកូននៅនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ក្នុងនោះដែរលោក ឧត្តមសេនីយ៍ បាននាំយកថវិកាចំនួន១,០៥០,០០០៛ ប្រគល់ជូនផងដែរ។

Continue Readingឧត្តមសេនីយ៍ត្រី ថុង ណារុង ចុះសាកសួរសុខទុក្ខមន្ត្រីអាវុធហត្ថក្រោមឱវាទទើបសម្រាលកូន!
Read more about the article លោក វរសេនីយ៍ត្រី គៀន គឿន ចុះសួរសុខទុក្ខគ្រួសារអាវុធហត្ថដែលជួបការលំបាក

លោក វរសេនីយ៍ត្រី គៀន គឿន ចុះសួរសុខទុក្ខគ្រួសារអាវុធហត្ថដែលជួបការលំបាក

កំពង់ធំ៖ ព្រឹកថ្ងៃច័ន្ទ ទី១៤ ខែតុលា ឆ្នាំ២០១៩ លោក វរសេនីយ៍ត្រី គៀន គឿន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកតាំងគោក បានចុះសួរសុខទុក្ខគ្រួសារលោក នាយចំណង់ ភុន ភ័ក្រ្ត ជំនួយការ មូលដ្ឋានកងរាជអាវុធហ្ថស្រុកតាំងគោក ដែលជួបការលំបាក នៅភូមិទួលពរភ្លា ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ និងបាននាំយកនូវអំណោយជាថវិកាសម្ភារៈជាគ្រឿងឧបភោគបរិភោគមួយចំនួនមកប្រគល់ជូនផងដែរ ក្នុងនោះសូមថ្លែងអំណរគុណចំពោះសប្បុរសជនឈ្មោះ ស ម៉ារ៉ាឌី ដែរបានចូលរួមឧបត្ថម្ភជាថវិកាចំនួន ១០០.០០០រៀល ផងដែរ ។

Continue Readingលោក វរសេនីយ៍ត្រី គៀន គឿន ចុះសួរសុខទុក្ខគ្រួសារអាវុធហត្ថដែលជួបការលំបាក
Read more about the article លោក វរសេនីយ៍ទោ នួន ធុល ចុះសួរសុខទុក្ខមន្ត្រីអាវុធហត្ថកំពុងសម្រាកព្យាបាលជំងឺ!

លោក វរសេនីយ៍ទោ នួន ធុល ចុះសួរសុខទុក្ខមន្ត្រីអាវុធហត្ថកំពុងសម្រាកព្យាបាលជំងឺ!

ប៉ៃលិន៖ នៅថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០១៩ លោក វរសេនីយ៍ទោ នួន ធុល មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តប៉ៃលិន បានដឹកនាំក្រុមការងារមូលនិធិកងរាជអាវុធហត្ថខេត្ត អញ្ជើញចុះសាកសួរសុខទុក្ខ ព្រមទាំងនាំយកនៅថវិកាមូលនិធិមួយចំនួន ទៅប្រគល់ជូនលោក អនុសេនីយ៍ទោ ជួង វិចិត្រ សមាជិកកងរាជអាវុធហត្ថស្រុកសាលាក្រៅ ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

Continue Readingលោក វរសេនីយ៍ទោ នួន ធុល ចុះសួរសុខទុក្ខមន្ត្រីអាវុធហត្ថកំពុងសម្រាកព្យាបាលជំងឺ!
Read more about the article ថវិកាមហាគ្រួសារអតីតយុវជនកងរាជអាវុធហត្ថលើផ្ទៃប្រទេសត្រូវបានប្រគល់ជូន គ្រួសារសពអតីតមន្ត្រីអាវុធហត្ថ!

ថវិកាមហាគ្រួសារអតីតយុវជនកងរាជអាវុធហត្ថលើផ្ទៃប្រទេសត្រូវបានប្រគល់ជូន គ្រួសារសពអតីតមន្ត្រីអាវុធហត្ថ!

ក្រចេះ៖ នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ លោក វរសេនីយ៍ឯក សួស ចំរើន មេបញ្ជាការរងទទួលការងារកិច្ចការសាធារណៈ កងរាជអាវុធហត្ថខេត្តក្រចេះ បានដឹកនាំកម្លាំងអាវុធហត្ថខេត្តនាំយកនូវថវិកាមហាគ្រួសារអតីតយុវជនកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនដល់ក្រុមគ្រួសារសព លោក វទោស ហង្ស សំណាង អតីតមន្ត្រីអាវុធហត្ថខេត្តក្រចេះ។ ក្នុងនោះថវិកាមហាគ្រួសារអតីតយុវជនកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន ៥,០០០,០០០៛ រួមនឹងថវិកានាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តក្រចេះចំនួន ៣,០០០,០០០៛ ទៀត និងអង្ករចំនួន ៤ការរ៉ុងផងដែរ។

Continue Readingថវិកាមហាគ្រួសារអតីតយុវជនកងរាជអាវុធហត្ថលើផ្ទៃប្រទេសត្រូវបានប្រគល់ជូន គ្រួសារសពអតីតមន្ត្រីអាវុធហត្ថ!
Read more about the article តំណាង លោក ឧត្តមសេនីយ៍ត្រី សំ តុលា ចុះសួរសុខទុក្ខគ្រួសារអាវុធហត្ថទើបសម្រាលកូន!

តំណាង លោក ឧត្តមសេនីយ៍ត្រី សំ តុលា ចុះសួរសុខទុក្ខគ្រួសារអាវុធហត្ថទើបសម្រាលកូន!

កណ្តាល៖ ដោយបានការដឹកនាំចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការខេត្តកណ្តាល នៅថ្ងៃពុធ ទី៩ ខែតុលា ឆ្នាំ២០១៩ លោក វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំនាយ នាយរងអាវុធហត្ថខេត្តអញ្ជើញចុះសួរសុខទុក្ខសំណេះសំណាល នាំយកថវិកានិងសម្ភារមួយចំនួនរបស់មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ប្រគល់ជូនគ្រួសារលោក អនុសេនីយ៍ទោ លឹម សុនឧសភា នាយគិលានដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល ស្ថិតនៅភូមិចំបក់ ស្រុកបាទី ខេត្តតាកែវ ដោយទទួលបានថវិកាចំនួន ១.០១០.០០០រៀលនិងគ្រឿង។

Continue Readingតំណាង លោក ឧត្តមសេនីយ៍ត្រី សំ តុលា ចុះសួរសុខទុក្ខគ្រួសារអាវុធហត្ថទើបសម្រាលកូន!
Read more about the article ថវិកាជាង ៤៦លានរៀល ត្រូវបានប្រគល់ជូនគ្រួសារអាវុធហត្ថ ទទួលមរណៈភាព!

ថវិកាជាង ៤៦លានរៀល ត្រូវបានប្រគល់ជូនគ្រួសារអាវុធហត្ថ ទទួលមរណៈភាព!

បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រួមជាមួយសហការីជាច្រើន បាននាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន ៤៦.៣៩៣.៤០០រៀល ប្រគល់ជូនក្រុមគ្រួសារសពលោក អនុសេនីយ៍ទោ សោម ម៉ាទីនេ ជំនួយការការិយាល័យបទល្មើសគ្រឿងញៀន ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ក្នុងនោះផងដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការបានមានប្រសាសន៍ថា ដោយបានការយកចិត្តទុកដាក់់ពីសំណាក់លោក…

Continue Readingថវិកាជាង ៤៦លានរៀល ត្រូវបានប្រគល់ជូនគ្រួសារអាវុធហត្ថ ទទួលមរណៈភាព!
Read more about the article ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល ចុះសាកសួរសុខទុក្ខមន្ត្រីអាវុធហត្ថក្រោមឱវាទទើបសម្រាលកូន!

ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល ចុះសាកសួរសុខទុក្ខមន្ត្រីអាវុធហត្ថក្រោមឱវាទទើបសម្រាលកូន!

មណ្ឌលគិរី៖ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានដឹកនាំមន្ត្រីអាវុធហត្ថក្រោមឱវាទ ចុះសួរសុខទុក្ខនាយចំណង់ ពេញ ចាន់និមល ដែលទើបនឹងសម្រាលកូន កំពុងសម្រាកនៅលំនៅឋានភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ព្រមទាំងយកអំណោយមួយចំនួនមាន អង្ករ ៦៦គីឡូ, មី ០១កេស, ត្រីខកំប៉ុង ០២យួរ, ទឹកស៊ីអ៊ីវ ទឹកត្រី ០២យួរ, ទឹកដោះគោឆៅ…

Continue Readingឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល ចុះសាកសួរសុខទុក្ខមន្ត្រីអាវុធហត្ថក្រោមឱវាទទើបសម្រាលកូន!
Read more about the article លោក វរសេនីយ៍ទោ ហាប់ សុវណ្ណ ចុះសួរសុខទុក្ខមន្ត្រីអាវុធហត្ថកំពុងសម្រាកព្យាលបាលជំងឺ!

លោក វរសេនីយ៍ទោ ហាប់ សុវណ្ណ ចុះសួរសុខទុក្ខមន្ត្រីអាវុធហត្ថកំពុងសម្រាកព្យាលបាលជំងឺ!

សៀមរាប៖ នៅវេលាម៉ោង១០និង០០នាទី ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ មន្ត្រីអាវុធហត្ថខេត្តសៀមរាបដឹកនាំដោយ លោក វរសេនីយ៍ទោ ហាប់ សុវណ្ណ នាយរងសេនាធិការដ្ឋាន បានចុះសួរសុខទុក្ខ លោកអនុសេនីយ៍ទោ ផ្លុង រដ្ឋា ជំនួយការ ការិយាល័យជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ សេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ព្រមទាំងបានឧបត្ថម្ភថវិកា ៤៥៥.០០០រៀល ផងដែរ។

Continue Readingលោក វរសេនីយ៍ទោ ហាប់ សុវណ្ណ ចុះសួរសុខទុក្ខមន្ត្រីអាវុធហត្ថកំពុងសម្រាកព្យាលបាលជំងឺ!