វរសេនីយ៍ឯក ភិន ផុន ចុះសាកសួរសុខទុក្ខគ្រួសារអាវុធហត្ថទើបនឹងសម្រាលកូន
ប៉ៃលិន៖ ព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក ភិន ផុន មេបញ្ជាការរង តំណាង លោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន បានដឹកនាំមន្រ្តីក្រោមឱវាទអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថខេត្ត ប្រគល់ជូនគ្រួសារអាវុធហត្ថទើបនឹងសម្រាលកូនចំនួនពីរគ្រួសារ ១- ភរិយាលោក អនុសេនីយ៍ត្រី ផូរ សុផល នាយការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត ដល់គេហដ្ឋាន ស្ថិតនៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន…