នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ យកទៅជួយសម្រាលការលំបាក ដល់ប្រជាពលរដ្ឋ រងគ្រោះដោយសារខ្យល់កន្ត្រាក់
ស្វាយរៀង៖ ថ្ងៃអាទិត្យ ទី២៩ ខែឧសភា ឆ្នាំ ២០២២ នៅសាលាស្រុករមាសហែក ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ យកទៅជួយសម្រាលការលំបាក ដល់ប្រជាពលរដ្ឋ រងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី ២៦-២៧ ខែ ឧសភា ឆ្នាំ ២០២២ បណ្ដាលខូចខាត ផ្ទះប្រជាពលរដ្ឋ ចំនួន ៤០ ខ្នង (ធ្ងន់ ៥ខ្នង មធ្យម…