Read more about the article តំណាងលោកឧត្ដមសេនីយ៍ត្រី សោ សាវឿន ដឹកនាំប្រតិភូក្រោមឱវាទចូលរួមពិធីបុណ្យសព

តំណាងលោកឧត្ដមសេនីយ៍ត្រី សោ សាវឿន ដឹកនាំប្រតិភូក្រោមឱវាទចូលរួមពិធីបុណ្យសព

កំពង់ចាម៖ នៅថ្ងៃពុធ ទី១៨ ខែសីហា ឆ្នាំ២០២១ លោកវរសេនីយ៍ទោ សែម ហាក់ នាយរងសេនាធិការ តំណាងលោកឧត្ដមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម បានអញ្ជើញដឹកនាំប្រតិភូក្រោមឱវាទចូលរួមពិធីបុណ្យសពជីដូន របស់លោកស្រីព្រឹន្ទបាលឯក ខេន គឹមហ៊ាន់ បុគ្គលិកមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខកងរាជអាវុធហត្ថខេត្តកំពង់ចាម ដែលបានទទួលមរណភាព នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ដោយរោគាពាធ។ ក្នុងឱកាសនោះដែរ លោកនាយរងសេនាធិការ បាននាំយកថវិកានាយ នាយរងកងរាជអាវុធហត្ថខេត្តកំពង់ចាម សរុបចំនួន ៣,០០០,០០០រៀល(បីលានរៀល)…

Continue Readingតំណាងលោកឧត្ដមសេនីយ៍ត្រី សោ សាវឿន ដឹកនាំប្រតិភូក្រោមឱវាទចូលរួមពិធីបុណ្យសព
Read more about the article តំណាងលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី នាំយកអំណោយប្រគល់ជូនប្រជាពលរដ្ឋ

តំណាងលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី នាំយកអំណោយប្រគល់ជូនប្រជាពលរដ្ឋ

ព្រះសីហនុ៖ រសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចាត់តំណាងឱ្យលោកវរសេនីយ៍ឯក សុង កុសល មេបញ្ជាការរង និងក្រុមការងារជំនួយការស្រាវជ្រាវរុករកអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកនូវអំណោយសប្បុរសធម៌ ជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ឧបត្ថម្ភជូនដល់ក្មួយៗ ចំនួន ០៣នាក់ ដែលកំពុងចត្តាឡីស័កនៅបន្ទប់ជួលស្ថិតនៅភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (ឪពុក-ម្តាយ បានផ្ទុកមេរោគកូវីដ-១៩) ។ អំណោយទទួលបានមានអង្ករចំនួន…

Continue Readingតំណាងលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី នាំយកអំណោយប្រគល់ជូនប្រជាពលរដ្ឋ
Read more about the article លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល ប្រគល់ថវិកាចូលរួមរំលែកទុក្ខជាមួយលោកនាយចំណង់ មិន សេងហុង

លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល ប្រគល់ថវិកាចូលរួមរំលែកទុក្ខជាមួយលោកនាយចំណង់ មិន សេងហុង

កំពង់ធំ៖ នៅថ្ងៃសៅរ៍ ទី១៤ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ និងសហការី បាននាំយកថវិកាដែលជាមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថខេត្តកំពង់ធំ ប្រគល់ជូន លោកនាយចំណង់ មិន សេងហុង ចូលរួមលំលែកទុក្ខដោយប្រពន្ធរបស់លោក មិន  សេងហុង បានទទួលមរណៈភាពក្នុងពេលថ្មីៗនេះ។ ថវិកាប្រគល់ជូនមានចំនួន ៣,៥១០,០០០៛ (បីលានហាសិបមួយម៉ឺនរៀល)

Continue Readingលោកឧត្តមសេនីយ៍ត្រី ហង្ស ថុល ប្រគល់ថវិកាចូលរួមរំលែកទុក្ខជាមួយលោកនាយចំណង់ មិន សេងហុង
Read more about the article ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទកំពុងសម្រាកព្យាបាលជំងឺ

ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទកំពុងសម្រាកព្យាបាលជំងឺ

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះសាកសួរសុខទុក្ខ និងផ្តល់ជូននូវសម្ភារៈ គ្រឿងឧបភោគបរិភោគ ថវិកាមួយចំនួនដល់ លោកវរសេនីយ៍ត្រី សុខ ចាន់ នាយការិយាល័យបំពាក់ និងលោកអនុសេនីយ៍ទោ ឆម រតនា មេបញ្ជាការរង កងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង ក្រោយពេលយកវត្ថុសំណាក (មានវិជ្ជមានជំងឺកូវីដ១៩ ) កំពុងសម្រាកព្យាបាលនៅមណ្ឌលសាលាគំរូក្រុងកំពង់ឆ្នាំង និងបានផ្តាំផ្ញើឲ្យយកចិត្តទុកដាក់គោរពតាមការណែនាំរបស់គ្រូពេទ្យ ហើយសុំឲ្យភរិយា និងបងប្អូនកូនក្មួយ…

Continue Readingឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទកំពុងសម្រាកព្យាបាលជំងឺ
Read more about the article លោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន អញ្ជើញទទួលអំណោយពីសប្បុរសជន

លោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន អញ្ជើញទទួលអំណោយពីសប្បុរសជន

ឧត្តរមានជ័យ៖ ថ្ងៃសុក្រ ទី១៣ ខែសីហា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានទទួលអំណោយទឹកបរិសុទ្ធសឹង្ហ ១០០យួរ ទឹកផ្លែឈើចម្រុះ ១០កេស ទឹកត្រី ៤០យួរ ទឹកស៊ីអ៊ីវ ៤០យួរ និងមីយ៉ាំយ៉ាំ ៥០កេសតូច ពី ឯកឧត្តម កែវ ឋាន: និងលោកជំទាវ ប៊ុត សុខណា តំណាងឲ្យក្រុមហ៊ុន ឋានៈ មង្គល…

Continue Readingលោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន អញ្ជើញទទួលអំណោយពីសប្បុរសជន
Read more about the article លោកវរសេនីយ៍ទោ សុខ មីន នាំយកអំណោយចែកជូនដល់ជំនាញសុខាភិបាលស្រុក និងក្រុមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

លោកវរសេនីយ៍ទោ សុខ មីន នាំយកអំណោយចែកជូនដល់ជំនាញសុខាភិបាលស្រុក និងក្រុមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

រតនគិរី៖ នៅថ្ងៃសុក្រ ទី១៣ ខែសីហា ឆ្នាំ២០២១ លោកវរសេនីយ៍ទោ សុខ មីន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ បានដឹកនាំ កម្លាំងកងរាជអាវុធហត្ថស្រុកនាំយកអំណោយចែកជូនដល់ជំនាញសុខាភិបាលស្រុក និងក្រុមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋក្នុងស្រុកអូរយ៉ាដាវ ដើម្បីចូលរួមចែករំលែកការខ្វះខាតក្នុងពេលប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ចំនួន ២មណ្ឌលគឺមណ្ឌលសាលាបឋមសិក្សាអូរយ៉ាដាវ និងមណ្ឌលវិទ្យាល័យសោមធំ។ អំណោយមានទឹកបរិសុទ្ធចំនួន ៤០កេស, ភេសជ្ជៈ និងទឹកផ្លែឈើចំនួន១៦កេស, បាយ  ចំនួន ៥០ប្រអប់, ថវិកាចំនួន ៤០០,០០០រៀល។

Continue Readingលោកវរសេនីយ៍ទោ សុខ មីន នាំយកអំណោយចែកជូនដល់ជំនាញសុខាភិបាលស្រុក និងក្រុមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩
Read more about the article ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា

ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី១១ ខែសីហា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធាសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា តាមរយៈប្រព័ន្ធ ZOOM ។

Continue Readingឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
Read more about the article លោកវរសេនីយ៍ទោ ប៉ាង ជឿន អញ្ជើញចូលបុណ្យសពលោក មាស សាផាន និវត្តន៍ជនកងរាជអាវុធហត្ថ

លោកវរសេនីយ៍ទោ ប៉ាង ជឿន អញ្ជើញចូលបុណ្យសពលោក មាស សាផាន និវត្តន៍ជនកងរាជអាវុធហត្ថ

ស្វាយរៀង៖ ថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១ លោកវរសេនីយ៍ទោ ប៉ាង ជឿន ប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ តំណាង លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តអញ្ជើញចូលបុណ្យសពលោក មាស សាផាន និវត្តន៍ជន (អតីតមេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់រោទិ៍) ដែលទទួលមរណភាពដោយរោគាពាធ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅភូមិតាកឹង ឃុំព្រៃធំ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ក្នុងឱកាសនោះដែរ…

Continue Readingលោកវរសេនីយ៍ទោ ប៉ាង ជឿន អញ្ជើញចូលបុណ្យសពលោក មាស សាផាន និវត្តន៍ជនកងរាជអាវុធហត្ថ
Read more about the article លោកឧត្តមសេនីយ៍ ត្រី អោក សំណាង នាំយកបរិក្ខាពេទ្យ បញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញប្រទេសវៀតណាម

លោកឧត្តមសេនីយ៍ ត្រី អោក សំណាង នាំយកបរិក្ខាពេទ្យ បញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញប្រទេសវៀតណាម

ស្វាយរៀង៖ ព្រឹកថ្ងៃចន្ទ ទី០៩ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ ត្រី អោក សំណាង នាយរងខុទ្ទកាល័យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាំយកបរិក្ខាពេទ្យ(yម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគធំ៥០គ្រឿង ធុងបាញ់តូច៥០០) ការពារកូវីដ-១៩ ប្រគល់ជូនភាគីវៀតណាម បញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ នៅច្រកទ្វាអន្តជាតិព្រំដែនបាវិតខេត្តស្វាយរៀង។

Continue Readingលោកឧត្តមសេនីយ៍ ត្រី អោក សំណាង នាំយកបរិក្ខាពេទ្យ បញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញប្រទេសវៀតណាម
Read more about the article លោកឧត្តមសេនីយ៍ត្រី ជូ សារុន នាំយកនូវទេយ្យទាន បច្ច័យ និងទៀនវស្សាប្រគេនដល់វត្តមុន្នីរង្សីរតនារាម

លោកឧត្តមសេនីយ៍ត្រី ជូ សារុន នាំយកនូវទេយ្យទាន បច្ច័យ និងទៀនវស្សាប្រគេនដល់វត្តមុន្នីរង្សីរតនារាម

កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ បាននាំយកនូវទេយ្យទាន និងបច្ច័យ និងទៀនវស្សា ទៅប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្ត មុន្នីរង្សីរតនារាម ហៅ (វត្តម្យុំខាងជើង) ស្ថិតក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ វត្តមានអញ្ជើញចូលរួមមានលោកមេបញ្ជាការរង លោកប្រធានក្រុមប្រឹក្សាក្រុងច្បារមន លោកចៅសង្កាត់ស្វាយក្រវ៉ាន់ ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ផងដែរ ទេយ្យទានសរុបទឹកប្រាក់ចំនួន ១៩,៤៧៦,៦០០រៀល។

Continue Readingលោកឧត្តមសេនីយ៍ត្រី ជូ សារុន នាំយកនូវទេយ្យទាន បច្ច័យ និងទៀនវស្សាប្រគេនដល់វត្តមុន្នីរង្សីរតនារាម