លោកវរសេនីយ៍ត្រី ហាក់ ប៊ុន្នី អាជីវករស្រុកអណ្តូងមាសនាំយកអំណោយផ្ទាល់ខ្លួនចែកជួនកងកម្លាំង និងប្រជាពលរដ្ឋ
រតនគីរី៖ នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១ លោកវរសេនីយ៍ត្រី ហាក់ ប៊ុន្នី មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកអណ្ដូងមាស និងលោក ណូ វណ្ណម៉ាត់ អាជីវករស្រុកអណ្តូងមាស បាននាំយកអំណោយ និងថវិកាផ្ទាល់ខ្លួន ចែកជួនកងកំលាំង និងប្រជាពលរដ្ឋដែលធ្វើចត្តាឡីស័កចំនួន ១៦គ្រួសារ ដោយមួយគ្រួសារទទួលបានអង្ករ ២០ គីឡូក្រាម, ទឹកត្រី ០១លីត្រ, ព្រេងឆា ០១ លីត្រ, ប៊ីចេង ២៥០ក្រាម, ស្ករស…