ឧត្ដមសេនីយ៍ឯក ប៉ោ វណ្ណៈ ប្រកាសបរិច្ចាគប្រាក់បៀវត្ស ១.៣២៧.៥០០រៀល រយៈពេល ៧ខែ ដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩
(ភ្នំពេញ)៖ ឧត្ដមសេនីយ៍ឯក ប៉ោ វណ្ណៈ មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ចំនួន១.៣២៧.៥០០រៀល សម្រាប់រយៈពេល៧ខែ ចាប់ពីខែឧសភា ដល់ខែវិច្ឆិកា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។