ឧត្ដមសេនីយ៍ត្រី កែវ សុផល ប្រកាសបរិច្ចាគប្រាក់បៀវត្ស ៦០០.០០០រៀល រយៈពេល៨ខែ ដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩
កំពត៖ ឧត្ដមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ចំនួន ៦សែនរៀល សម្រាប់រយៈពេល ៨ខែ ចាប់ពីខែឧសភា ដល់ខែធ្នូ ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។