ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តតាកែវ ត្រូវបានប្រគល់ជូនក្រុមគ្រួសារសពលោកអនុសេនីយ៍ទោ ឈុន សារឿន
តាកែវ៖ ព្រឹកថ្ងៃសុក្រ ១០កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក ឈឹម សវ៉ាត់ឌី មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តតាកែវ និងមន្ត្រីអាវុធហត្ថក្រោមឱវាទ បាននាំយកថវិការបស់នាយ នាយរងអាវុធហត្ថតាមរយៈមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តចំនួន ១,៥០០,០០០រៀល ប្រគល់ជូនក្រុមគ្រួសារសព លោកអនុសេនីយ៍ទោ ឈុន សារឿន មេបញ្ជាការរងមូលដ្ឋានស្រុកបូរីជលសា កងរាជអាវុធហត្ថខេត្តតាកែវ ដែលបានទទួលមរណៈភាពកាលពីល្ងាចម៉ោង ១៧ និង ៥០នាទី…