Read more about the article កម្លាំងអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ ៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ ៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

តាកែវ៖ នៅវេលាម៉ោង ១១ និង ៥០នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០២១ ការិយាល័យជំនាញប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំដោយលោកអនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងបានចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅត្រង់ចំណុច ភូមិ១ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដោយបានឃាត់ខ្លួនជនសង្ស័យបាន០៥នាក់ និងបានចាប់យកវត្ថុតាងម្សៅក្រាមពណ៌សថ្លាចំនួន០៣ កញ្ចប់, សម្ភារៈសេពថ្នាំញៀនមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ ៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះល្បាតចល័ត និងឈរជើងតាមគោលដៅ ក្នុងភូមិសាស្ត្រ

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះល្បាតចល័ត និងឈរជើងតាមគោលដៅ ក្នុងភូមិសាស្ត្រ

ភ្នំពេញ៖ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះល្បាតចល័ត និងឈរជើងតាមគោលដៅ ក្នុងភូមិសាស្ត្រ ចុះអនុវត្តសេចក្ដីសម្រេចរបស់រដ្ឋបាលសាលារាជធានីភ្នំពេញ ស្ដីពីការដាក់ចេញនូវវិធានការរដ្ឋបាលដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

Continue Readingកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះល្បាតចល័ត និងឈរជើងតាមគោលដៅ ក្នុងភូមិសាស្ត្រ
Read more about the article កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង បានចុះអនុវត្តន៍ដីកាបង្គាប់ឱ្យចាប់ខ្លួន

កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង បានចុះអនុវត្តន៍ដីកាបង្គាប់ឱ្យចាប់ខ្លួន

កំពង់ឆ្នាំង៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ កម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដឹកនាំដោយ លោកអនុសេនីយ៍ត្រី ប៊ុត ធឿន នាយការិយាល័យព្រហ្មទណ្ឌខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង និងដោយបានការអនុញ្ញាតពី លោកឧត្ដមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង កម្លាំងបានចុះអនុវត្តន៍ដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ១៣១/០២១ ចុះថ្ងៃទី ២៩.០៧.២០២១ ចេញដោយលោក សំ ដារ៉ា ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពង់ឆ្នាំង។ លទ្ធផល បានធ្វើការឃាត់ខ្លួនជនត្រូវចោទចំនួន ០១នាក់…

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង បានចុះអនុវត្តន៍ដីកាបង្គាប់ឱ្យចាប់ខ្លួន
Read more about the article អាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីគ្រឿងញៀន

អាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីគ្រឿងញៀន

តាកែវ៖ នៅវេលាម៉ោង ១៥ និង ៤៧នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ការិយាល័យជំនាញប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោកអនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង ដោយមានការសម្របសម្រួលនិតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងបានចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅត្រង់ចំណុច (ផ្លូវលំ) ស្ថិតក្នុងភូមិត្រពាំងគៀប ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ដោយបានឃាត់ខ្លួនជនសង្ស័យបាន០១នាក់ និងបានចាប់យកវត្ថុតាងមានម្សៅក្រាមពណ៌សថ្លាចំនួន០១កញ្ចប់, ទូរស័ព្ទចំនួន០១គ្រឿង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅអយ្យការសាលាដំបូងខេត្តតាកែវ។

Continue Readingអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីគ្រឿងញៀន
Read more about the article ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ ដឹកនាំកម្លាំងចុះត្រួតពិនិត្យគោលដៅបិទខ្ទប់ក្នុងភូមិសាស្រ្តក្រុងស្ទឹងត្រែង

ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ ដឹកនាំកម្លាំងចុះត្រួតពិនិត្យគោលដៅបិទខ្ទប់ក្នុងភូមិសាស្រ្តក្រុងស្ទឹងត្រែង

ស្ទឹងត្រែង៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដឹកនាំកងកម្លាំង សហការជាមួយ ឯកឧត្តម វេជ្ជបណ្ឌិត អ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាល ខេត្តស្ទឹងត្រែង និងរដ្ឋបាលក្រុងស្ទឹងត្រែង ដឹកនាំដោយលោក សាយ កុសល អភិបាលក្រុងស្ទឹងត្រែង ចុះត្រួតពិនិត្យគ្រប់គោលដៅនៅតំបន់បិទខ្ទប់ក្នុងភូមិសាស្រ្តក្រុងស្ទឹងត្រែង។

Continue Readingឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ ដឹកនាំកម្លាំងចុះត្រួតពិនិត្យគោលដៅបិទខ្ទប់ក្នុងភូមិសាស្រ្តក្រុងស្ទឹងត្រែង
Read more about the article កម្លាំងអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងចម្រុះ អនុវត្តវិធានការបិទខ្ទប់

កម្លាំងអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងចម្រុះ អនុវត្តវិធានការបិទខ្ទប់

តាកែវ៖ យប់ថ្ងៃទី១៨ ខែ សីហា ឆ្នាំ ២០២១ កម្លាំងអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងចម្រុះ អនុវត្តវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាល នៅតាមគោលដៅមួយចំនួន នៅព្រំប្រទល់ពីខេត្តមួយទៅខេត្តមួយ និងច្រកព្រំដែន។

Continue Readingកម្លាំងអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងចម្រុះ អនុវត្តវិធានការបិទខ្ទប់
Read more about the article លោកវរសេនីយ៍ឯក ពក សាង ដឹកនាំកម្លាំងចុះល្បាតចល័ត និងឈរជើងតាមគោលដៅ ក្នុងភូមិសាស្ត្រ

លោកវរសេនីយ៍ឯក ពក សាង ដឹកនាំកម្លាំងចុះល្បាតចល័ត និងឈរជើងតាមគោលដៅ ក្នុងភូមិសាស្ត្រ

កណ្តាល៖ យប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ពក សាង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានអញ្ជើញដឹកនាំកម្លាំងចុះល្បាតចល័ត និងឈរជើងតាមគោលដៅ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ដោយសហការជាមួយកម្លាំងនគរបាលខេត្ត ចុះអនុវត្តសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកណ្ដាលស្ដីពីការដាក់ចេញនូវវិធានការរដ្ឋបាលសម្រាប់រយៈពេល១៤ថ្ងៃ ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ក្នុងនោះក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើតាមដងផ្លូវ ឲ្យចូលរួមសហការទប់ស្កាត់ និងអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ៣កុំ ៣ការពារ ផងដែរ។

Continue Readingលោកវរសេនីយ៍ឯក ពក សាង ដឹកនាំកម្លាំងចុះល្បាតចល័ត និងឈរជើងតាមគោលដៅ ក្នុងភូមិសាស្ត្រ
Read more about the article កម្លាំងអាវុធហត្ថខេត្តស្វាយរៀង សហការអនុវត្តវិធានការបម្រាមគោចរ រដ្ឋបាលសាលាខេត្ត

កម្លាំងអាវុធហត្ថខេត្តស្វាយរៀង សហការអនុវត្តវិធានការបម្រាមគោចរ រដ្ឋបាលសាលាខេត្ត

ស្វាយរៀង៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ  កងរាជអាវុធហត្ថខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត និងក្រុង/ស្រុកបានរួមសហការជាមួយកម្លាំងក្រុមចំរុះ អនុវត្តវិធានការរដ្ឋបាលសាលាខេត្ត និងបម្រាមគោចរដោយចេញល្បាតត្រួតពិនិត្យតាមគោលដៅ ក្នុងភូមិសាស្រ្តក្នុងអំឡុងពេលដាក់បម្រាមគោចរដោយផ្អាកជាបណ្តោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាពការងារ មុខរបរឬអាជីវកម្មផ្សេងៗ នៅចន្លោះម៉ោង ២១:០០នាទី ដល់ម៉ោង ៣:០០នាទី។ គូសបញ្ជាក់ថាប្រជាពលរដ្ឋចំនួន៩៩% ក្នុងខេត្តស្វាយរៀងបានចូលរួមគោរពនូវវិធានការរដ្ឋបាលខេត្តដើម្បីកាត់ផ្តាក់ការឆ្លងសហគមន៍នៃជំងឺកូវីដ.១៩។

Continue Readingកម្លាំងអាវុធហត្ថខេត្តស្វាយរៀង សហការអនុវត្តវិធានការបម្រាមគោចរ រដ្ឋបាលសាលាខេត្ត
Read more about the article កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ

ព្រះវិហារ៖ នៅវេលាម៉ោង ៧ និង ១០នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសង្គមថ្មី ដឹកដោយ លោកវរសេនីយ៍ត្រី ពុធ វ៉ន បានសហការដកហូតឈើគ្មានច្បាប់ (គំនរទី១) ស្មើ៣៧ដុំស្ថិតនៅភូមិតាសែងជើង ឃុំរណះសិរ្យ និង (គំនរទី២) ស្មើ៩៣ដុំ ស្ថិតនៅភូមិកណ្តាល ឃុំរណះសិរ្យ សរុប ១៤.១៣ម៉ែត្រគូប។ ឈើដែលដកហូតបានយកមកថែរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើស្រុករវៀង។

Continue Readingកម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ
Read more about the article ម្លាំងអាវុធហត្ថខេត្តត្បូងឃ្មុំ សហការចុះអនុវត្តវិធានការរបស់រដ្ឋបាលសាលាខេត្

ម្លាំងអាវុធហត្ថខេត្តត្បូងឃ្មុំ សហការចុះអនុវត្តវិធានការរបស់រដ្ឋបាលសាលាខេត្

ត្បូងឃ្មុំ៖ យប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខេត្តត្បូងឃ្មុំ សហការចុះអនុវត្តវិធានការរបស់រដ្ឋបាលសាលាខេត្ត នៅតាមភូមិសាស្ត្រមួយចំនួន។

Continue Readingម្លាំងអាវុធហត្ថខេត្តត្បូងឃ្មុំ សហការចុះអនុវត្តវិធានការរបស់រដ្ឋបាលសាលាខេត្