Read more about the article គ្រួសារយោធិននៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ.១៩ ដូសទី៣

គ្រួសារយោធិននៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ.១៩ ដូសទី៣

កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ គ្រួសារយោធិននៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើតេស្តរហ័សដើម្បីរកមេរោគកូវីដ-១៩ និងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ.១៩ (ដូសជំរុញ ឬដូសទី៣) ដែលជាអំណោយដ៏ថ្លៃថ្លា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះក្រោមវត្តមាន លោកឧត្តមសេនីយ៍ត្រី ជូ សារុ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។ លោកឧត្តមសេនីយ៍ បានមានប្រសាសន៍ផ្ដាំផ្ញើដល់គ្រួសារកងកម្លាំង ដែលបានចាក់វ៉ាក់សាំងបង្ការ ទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត គឺស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល ៣កុំ និង ៣ការពារ ព្រមទាំងអនុវត្តវិធានការផ្សេងៗដែលដាក់ចេញដោយក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនផងដែរ។

Continue Readingគ្រួសារយោធិននៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ.១៩ ដូសទី៣
Read more about the article ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីគ្រឿងញៀន

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីគ្រឿងញៀន

កែប៖ នៅវេលាម៉ោង ១៨ និង ៤០នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកែប ដឹកនាំដោយលោកវរសេនីយ៍ឯក អ៊ុក រិទ្ធិស័ក្តិ មេបញ្ជាការរង ទទួលការងារស្រាវជ្រាវនិងបង្ក្រាបបទល្មើស និងដោយមានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី ខេង ទីតូ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពត កម្លាំងជំនាញបានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅចំណុចខាងត្បូងសួនលំហែវិមានឯករាជ្យ ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។ ដោយបានឃាត់ខ្លួនជនសង្ស័យ ០១…

Continue Readingឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់!

កម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់!

បាត់ដំបង៖ នៅវេលាម៉ោង១៨:២០នាទីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ស្ថិតនៅភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។ ជនសង្ស័យមានឈ្មោះ ម៉ី ចន្ទ័ឧសភា (ហៅត្រេស) ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិអូរដាលើ ឃុំបឹងរាំងស្រុកកំរៀង ខេត្តបាត់ដំបង ពីបទរួមភេទជាមួយអនីតិជនអាយុក្រោម១៥ ឆ្នាំ តាមបណ្តឹងរបស់ម្តាយជនរងគ្រោះឈ្មោះ រ៉ុម ស៊ីផា ភេទស្រី អាយុ៤១ឆ្នាំ មានទីលំនៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង…

Continue Readingកម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់!
Read more about the article បន្លំជាសមត្ថកិច្ចដាក់កុងត្រូលជជុះទារលុយពលរដ្ឋ ត្រូវអាវុធហត្ថរាជធានីភ្នំពេញចាប់ខ្លួន!

បន្លំជាសមត្ថកិច្ចដាក់កុងត្រូលជជុះទារលុយពលរដ្ឋ ត្រូវអាវុធហត្ថរាជធានីភ្នំពេញចាប់ខ្លួន!

ភ្នំពេញ៖ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០១នាក់ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធី ពាក់ព័ន្ធករណី ក្លែងបន្លំជាសមត្ថកិច្ចដាក់កុងត្រូជជុះឃាត់រថយន្តដឹកបន្លែរបស់ពលរដ្ឋ ដើម្បីសំឡុតគំរាមកំហែងទារប្រាក់។   បន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោបានជិះល្បាតក្នុងភូមិសាស្រ្តរបស់ខ្លួនក៏ប្រទះឃើញមានករណីនេះកើតមានពិតប្រាកដមែន ភ្លាមនោះកម្លាំងល្បាតធ្វើការបង្ក្រាបបានជាក់ស្តែង នៅចំណុចមុខការដ្ឋានផ្ទះល្វែង ផ្លូវជាតិលេខ៣ ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ កាលពីវេលាម៉ោង ១២ និង៤០នាទីយប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ចិន គោ…

Continue Readingបន្លំជាសមត្ថកិច្ចដាក់កុងត្រូលជជុះទារលុយពលរដ្ឋ ត្រូវអាវុធហត្ថរាជធានីភ្នំពេញចាប់ខ្លួន!
Read more about the article ជនសង្ស័យម្នាក់ប្រព្រឹត្តអំពើឆបោកត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួន!  

ជនសង្ស័យម្នាក់ប្រព្រឹត្តអំពើឆបោកត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួន!  

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ក្រោយពីទទួលបានព័ត៌មានថា មានជនមិនស្គាល់អត្តសញ្ញាណក្លែងបន្លំដោយអះអាងថា ខ្លួនជាអង្គរក្សថ្នាក់ដឹកនាំ ហើយប្រើប្រាស់ទូរស័ព្ទខលសុំលុយតាមស្ថាប័ននានា។     ក្រោយពីទទួលបានព័ត៌មាននេះ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដាក់បទបញ្ជាតាមបណ្ដាការិយាល័យជំនាញ និងមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៩ ធ្វើការស្រាវជ្រាវ។   លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ដោយអនុវត្តបទបញ្ជា លោកបានដឹកកម្លាំងចុះធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ គុយ…

Continue Readingជនសង្ស័យម្នាក់ប្រព្រឹត្តអំពើឆបោកត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួន!  
Read more about the article កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យម្នាក់

កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យម្នាក់

កំពង់ឆ្នាំង៖ នៅវេលាម៉ោង១២:៣០នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបរិបូណ៌ ដឹកនាំដោយលោកវរសេនីយ៍ត្រី គិត គន្ធា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកបរិបូណ៌។ យោងបទល្មើសជាក់ស្ដែង ដោយបានការអនុញ្ញាតពី លោកឧត្ដមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ដែលពាក់ព័ន្ធក្នុងករណីរក្សាទុក ចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតចំណុចភូមិក្បាលថ្នល់ ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ ជនសង្ស័យមានឈ្មោះ អ៊ុ ចន…

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យម្នាក់
Read more about the article កម្លាំងអាវុធហត្ថខេត្តរតនគីរី ឃាត់ខ្លួនជនង្ស័យ ០៣នាក់ ករណីហិស្សាមានស្ថានទំងន់ទោស

កម្លាំងអាវុធហត្ថខេត្តរតនគីរី ឃាត់ខ្លួនជនង្ស័យ ០៣នាក់ ករណីហិស្សាមានស្ថានទំងន់ទោស

 រតនគិរីៈ នៅវេលាម៉ោង ១៩.២០នាទីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តរតនគិរី ដឹកនាំដោយ លោកអនុសេនីយ៍ឯក ជា តារា នាយការិយាល័យព្រហ្មទណ្ឌ បានចុះឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ពាក់ព័ន្ធករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កាលពីវេលាម៉ោង ០១ និង០០នាទីរំលងអាធ្រាត ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ នៅចំណុចភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី មូលហេតុជនសង្ស័យមានទំនាស់គ្នាបន្តិចបន្តួច និងគុំគួនរឿងជនរងគ្រោះបោកទូរស័ព្ទរបស់ខ្លួន។ កម្លាំងបានចាប់យកវត្ថុតាងមានកាំបិតផ្គាក់ចំនួន ០១ដើម, ដាវសាំម៉ូរ៉ៃចំនួន…

Continue Readingកម្លាំងអាវុធហត្ថខេត្តរតនគីរី ឃាត់ខ្លួនជនង្ស័យ ០៣នាក់ ករណីហិស្សាមានស្ថានទំងន់ទោស
Read more about the article លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញប្រគល់អុកស៊ីសែនចំនួន២០បំពង់ ដល់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញប្រគល់អុកស៊ីសែនចំនួន២០បំពង់ ដល់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី

បន្ទាយមានជ័យ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមប្រគល់អុកស៊ីសែនចំនួន២០បំពង់ ដល់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ដើម្បីរួមចំណែកក្នុងការព្យាបាលជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ។

Continue Readingលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញប្រគល់អុកស៊ីសែនចំនួន២០បំពង់ ដល់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី
Read more about the article លោកវរសេនីយ៍ឯក មួន សុវណ្ណដា អញ្ជើញផ្សព្វផ្សាយអំពីសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល

លោកវរសេនីយ៍ឯក មួន សុវណ្ណដា អញ្ជើញផ្សព្វផ្សាយអំពីសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល

រតនគិរី៖ ព្រឹកថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី លោកវរសេនីយ៍ឯក មួន សុវណ្ណដា មេបញ្ជាការរងនិងជានាយសេនាធិការ តំណាងលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញផ្សព្វផ្សាយអំពីសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលលេខ០៥ ស.ណ.ន ស្ដីពីការពង្រឹងការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ.១៩ និងសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ស្ដីពីយុទ្ធនាការជាតិក្រោមប្រធានបទ ( រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ.១៩ ) ព្រមទាំងផ្សព្វផ្សាយនូវព្រឹត្តិការណ៍អន្តរជាតិស្តីពីក្រុមតាលីបង់នៅអាហ្គានីស្ថាន។ ក្នុងឱកាសនេះដែរលោកមេបញ្ជាការរងនិងជានាយសេនាធិការបានផ្តាំផ្ញើដល់នាយ នាយរងអាវុធហត្ថទាំងអស់ត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគឺ ៣កុំ…

Continue Readingលោកវរសេនីយ៍ឯក មួន សុវណ្ណដា អញ្ជើញផ្សព្វផ្សាយអំពីសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល
Read more about the article កម្លាំងអាវុធហត្ថខេត្តក្រចេះ ចុះការពារក្នុងពិធីយកវត្ថុសំណាកប្រជាពលរដ្ឋ និងអាជីវករលក់ដូរជុំវិញផ្សារសាមគ្គី

កម្លាំងអាវុធហត្ថខេត្តក្រចេះ ចុះការពារក្នុងពិធីយកវត្ថុសំណាកប្រជាពលរដ្ឋ និងអាជីវករលក់ដូរជុំវិញផ្សារសាមគ្គី

ក្រចេះ៖ ព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ ដឹកនាំ ដោយ លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ  បានចុះការពារ និងចូលរួមក្នុងពិធីយកវត្ថុសំណាកប្រជាពលរដ្ឋ និងអាជីវករលក់ដូរជុំវិញផ្សារសាមគ្គីក្រុងក្រចេះ។

Continue Readingកម្លាំងអាវុធហត្ថខេត្តក្រចេះ ចុះការពារក្នុងពិធីយកវត្ថុសំណាកប្រជាពលរដ្ឋ និងអាជីវករលក់ដូរជុំវិញផ្សារសាមគ្គី