Read more about the article អាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនជនសង្ស័យប្រុស-ស្រី ចំនួ០៣នាក់ទៅអយ្យការអមសាលាដំបូងខេត្ត

អាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនជនសង្ស័យប្រុស-ស្រី ចំនួ០៣នាក់ទៅអយ្យការអមសាលាដំបូងខេត្ត

បន្ទាយមានជ័យ៖ នៅវេលាម៉ោង១២និង០០នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងវរៈការពារព្រំដែនលេខ៥០៣ យោធភូមិភាគទី៥ បានចុះល្បាតតាមបន្ទាត់ព្រំដែនដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការវរៈកងការពារព្រំដែន ស្ថិតក្នុងភូមិសាស្ត្រភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ហើយបានប្រទះឃើញរថយន្តចំនួន០២គ្រឿងដែលមានបំណងឆ្លងដែនទៅប្រទេសថៃ។ ដោយឃើញដូច្នេះកម្លាំងក៏ឃាត់រថយន្តទាំ០២គ្រឿងនោះ ហើយធ្វើការត្រួតពិនិត្យឃើញថាមានមនុស្សជិះក្នុងរថយន្តទាំង០២គ្រឿងនោះចំនួន២៧នាក់ ក្នុងនោះមានស្រ្តីចំនួន១១នាក់ កុមារចំនួន០២នាក់ ។ បន្ទាប់មកកម្លាំងកងការពារព្រំដែន៥០៣ បានរាយការណ៍និងបញ្ជូនមកប្រគល់មកឱ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការតាមនីតិវិធី។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត៕

Continue Readingអាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនជនសង្ស័យប្រុស-ស្រី ចំនួ០៣នាក់ទៅអយ្យការអមសាលាដំបូងខេត្ត
Read more about the article ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

តាកែវ៖ នៅវេលាម៉ោង ១៣ និង ៣នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ការិយាល័យជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋាន អាវុធហត្ថស្រុកសំរោង ស្រុកបាទី ដឹកនាំដោយលោកអនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងបានចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅត្រង់ចំណុចត្រាំត្បាល់ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ដោយបានឃាត់ខ្លួនជនសង្ស័យបាន០១នាក់ឈ្មោះ វ៉ាត និន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបបមិនពិតប្រាកដក ជនជាតិខ្មែរ…

Continue Readingឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត

កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត

កំពង់ឆ្នាំង៖ នៅវេលាម៉ោង១៩ និង ៣០នាទីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកំពង់ត្រឡាច ដឹកនាំដោយលោកវរសេនីយ៍ត្រី រស់ វុទ្ធា មេបញ្ជាការ មូលដ្ឋានស្រុក ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាងមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង កម្លាំងបានចុះសហការជាមួយកម្លាំងអធិការនគរបាលស្រុកពញាឮ ខេត្តកណ្ដាល។ យោងបទល្មើសជាក់ស្ដែង និងពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ប៊ុត កាន ភេទប្រុសអាយុ ៤៣ឆ្នាំ មុខរបរអាជីវករ រស់នៅភូមិព្រែកក្ដី ឃុំព្រែកតាទែន ស្រុកពញ្ញាឮ ខេត្តកណ្តាល…

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត
Read more about the article កម្លាំងអាវុធហត្ថខេត្តសៀមរាប សហការបង្ក្រាបបទល្មើសនេសាទ

កម្លាំងអាវុធហត្ថខេត្តសៀមរាប សហការបង្ក្រាបបទល្មើសនេសាទ

សៀមរាប៖ នៅយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខេត្តសៀមរាប បានសហការបង្រ្កាបបទល្មើសនេសាទ ដោយបានចាប់យកឧបករណ៍នេសាទខុសច្បាប់ដោយប្រើ អំពូលភ្លើងចាប់ត្រី(ឆ្នុក)នៅចំណុចវាលតាមោគ ភូមិមាត់ខ្លានិង ភូមិថ្មី ឃុំអន្លង់សំណរ ស្រុកជីក្រែង ដោយបានចាប់យកសាច់ឆ្នុកក្រឡា៨លីទំហំ១៦គុណ១៦ជំរៅ១០ម៉ែត្រ, អំពូលឆ្នុក ០៨ដើម,  អាគុយ៥០អំពែចំនួន១០គ្រាប់ ដុំភ្លើង០៨។ បច្ចុប្បន្នសម្ភារៈខុសច្បាប់ខាងលើបញ្ជូនទៅមន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការ អន្លង់សំណរ(បរិស្ថាន)ចាត់ការនីតិវិធីបន្ត។

Continue Readingកម្លាំងអាវុធហត្ថខេត្តសៀមរាប សហការបង្ក្រាបបទល្មើសនេសាទ
Read more about the article ឃាត់ខ្លួនបុរសម្នាក់ តាមដីកាបង្គាប់ឱ្យនាំខ្លួន

ឃាត់ខ្លួនបុរសម្នាក់ តាមដីកាបង្គាប់ឱ្យនាំខ្លួន

កំពង់ស្ពឺ៖ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នៅភូមិល្វា ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសី សហការជាមួយកម្លាំងជំនាញ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចុះអនុវត្តដីកាបង្គាប់ឱ្យនាំខ្លួនលេខ ៩៤៨៦ របស់ចៅក្រមស៊ើបសួរ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺឈ្មោះ ស្វាយ តុញ ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២១ បង្គាប់ឲ្យនាំខ្លួនឈ្មោះ មឿន សារិទ្ធិ ហៅ (ចាន់ ណារិទ្ធ)ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅភូមិសំរោងចាស់ ឃុំអង្គពពេល…

Continue Readingឃាត់ខ្លួនបុរសម្នាក់ តាមដីកាបង្គាប់ឱ្យនាំខ្លួន
Read more about the article កម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រៀងញៀន

កម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រៀងញៀន

នៅម៉ោង ១៥ និង ០០នាទី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នៅភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យ ០១ នាក់ ឈ្មោះ ង៉ែត វណ្ណៈ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរធ្វើស្រែ ទីលំនៅភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង និងបានចាប់យកវត្ថុតាងគ្រឿងញៀនម៉ាទឹកកក ចំនួន ០១កញ្ចប់។ ដោយមានការអនុញ្ញាតពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងបានបន្តឆែកឆេរលំ…

Continue Readingកម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រៀងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តព្រះវិហារ បង្ក្រាបរថយន្តដឹកបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តព្រះវិហារ បង្ក្រាបរថយន្តដឹកបទល្មើសព្រៃឈើ

ព្រះវិហារ៖ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការជាមួយផ្នែករដ្ឋបាលព្រៃឈើឆែប បានឃាត់ចាប់រថយន្ត ០១គ្រឿង ម៉ាកស៊ាំងយ៉ុងពណ៌ បៃតងចាស់ពាក់ផ្លាកលេខកំពង់ស្ពឺ 2A- 3995 ដឹកជញ្ជូនឈើអារប្រភេទលេខ១ (ផ្ចឹក) បង្គុំទ្វារដោយគ្មានលិខិតអនុញ្ញាត នៅភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែបខេត្ត ព្រះវិហារ មានម្ចាស់ឈ្មោះ ហ៊ យ៉ាណូ ភេទប្រុសអាយុ២៦ ឆ្នាំទីលំនៅបច្ចុប្បន្នភូមិខ្ជាយខាងជើង ស្រុកដងទង់ ខេត្តកំពត។ ក្រុមការងារក៏បាននាំយករថយន្តចំនួន០១គ្រឿង, ឈើអារប្រភេទលេខ១ (ផ្ចឹក)បង្គុំទ្ទាចំនួន ៩៤សន្លឹក។…

Continue Readingកម្លាំងអាវុធហត្ថខេត្តព្រះវិហារ បង្ក្រាបរថយន្តដឹកបទល្មើសព្រៃឈើ
Read more about the article កម្លាំងអាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័ួយពាក់ព័ន្ធករណីគ្រឿងញៀនចំនួន ០៥នាក់

កម្លាំងអាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័ួយពាក់ព័ន្ធករណីគ្រឿងញៀនចំនួន ០៥នាក់

កំពង់ចាម៖ នៅវេលាម៉ោង ៦:១៥នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សៀម ដឹកនាំដោយ លោកវរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស ចុះបង្រ្កាបបទល្មើសគ្រឿងញៀន នៅចំណុចភូមិប្រសំ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាដោយបានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន ០៥នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿងតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័ួយពាក់ព័ន្ធករណីគ្រឿងញៀនចំនួន ០៥នាក់
Read more about the article អាវុធហត្ថខេត្តកំំពង់ចាម ឃាត់ខ្លួនជនសង្ស័យ ០៥នាក់ករណីគ្រឿងញៀន

អាវុធហត្ថខេត្តកំំពង់ចាម ឃាត់ខ្លួនជនសង្ស័យ ០៥នាក់ករណីគ្រឿងញៀន

កំពង់ចាម៖ នៅវេលាម៉ោង ១៩:០០នាទីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម ដឹកនាំដោយលោកវរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀននៅចំណុចផ្ទះសំណាក់យីហោវិថីថ្មី ស្ថិតក្នុងភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាមដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ និងចាប់យកវត្ថុតាងម្សៅក្រាមពណ៌សថ្លាចំនួន០២កញ្ចប់, ទូរស័ព្ទដៃចំនួន០១គ្រឿង។ ក្រោយពីធ្វើការស្ដាប់ចម្លើយជនសង្ស័យរួចនៅវេលាម៉ោង ២០និង១០នាទី ថ្ងៃខែឆ្នាំដដែលនៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិទី១០ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាមកម្លាំងជំនាញបន្តរធ្វើការឃាត់ខ្លួនបក្សពួក ចំនួន០៤នាក់ ទៀតនិងចាប់យកវត្ថុតាងម្សៅក្រាមពណ៌សថ្លាចំនួន១៩កញ្ចប់, ជញ្ជីងអេឡិចត្រូនិចចំនួន០១គ្រឿង, ទូរស័ព្ទដៃចំនួន០២គ្រឿង បច្ចុប្បន្នមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តបានកសាងសំណុំរឿងតាមនីតិវិធី។

Continue Readingអាវុធហត្ថខេត្តកំំពង់ចាម ឃាត់ខ្លួនជនសង្ស័យ ០៥នាក់ករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តតាកែវ បានឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តតាកែវ បានឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីគ្រឿងញៀន

តាកែវ៖ នៅវេលាម៉ោង ១២ និង ១០នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ការិយាល័យជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសំរោង ដឹកនាំដោយលោកអនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងបានចុះបង្រ្កាប ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅត្រង់ចំណុច (ផ្លូវលំខាងកើតភូមិតាមូង)  ស្ថិតក្នុងភូមិតាមូង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ដោយបានឃាត់ខ្លួនជនសង្ស័យ០២នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងការិយាល័យជំនាញបានកសាងសំណុំរឿងនិងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី។  

Continue Readingកម្លាំងអាវុធហត្ថខេត្តតាកែវ បានឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីគ្រឿងញៀន