Read more about the article អាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនង្ស័យករណីគ្រឿងញៀនម្នាក់

អាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនង្ស័យករណីគ្រឿងញៀនម្នាក់

កំពង់ចាម៖ នៅវេលាម៉ោង១៣ និង ៣០នាទី ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងជំនាញ កងរាជអាវុធហត្ថខេត្តកំពង់ចាមទទួលបានព័ត៌មានពីអ្នករត់តាក់ស៊ីបានបានហៅទូរស័ព្ទប្រាប់ថា ទទួលបញ្ញើទូរសព្ទដៃ០១គ្រឿងផ្ញើពីខេត្តកំពង់ចាមទៅស្គន់ស្រុកជើងព្រៃពេលនោះអ្នករត់តាក់ស៊ីបានឆែកមើលទៅឃើញមានគ្រឿងញៀននៅក្នុងទូរស័ព្ទដៃ ហើយអ្នករត់តាក់ស៊ីបានហៅទូរស័ព្ទមកប្រាប់កម្លាំងជំនាញដើម្បីសុំសហការជាមួយយកអ្នកម្ចាស់បញ្ញើទូរសព្ទខាងលើនោះ។ ក្រោយពីទទួលបានព័ត៌មានភ្លាម ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។ នៅវេលាម៉ោង ១៤ និង ៤០នាទីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្រុកជើងព្រៃ ដឹកនាំដោយលោកវរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីស្រាវជ្រាវ និងបង្រ្កាបបទល្មើស ចុះបង្ក្រាបបទល្មើសគ្រឿងញៀនជាក់ស្តែងនៅចំណុចភូមិតាសែន ឃុំសូទិព្វ ខេត្តកំពង់ចាម…

Continue Readingអាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនង្ស័យករណីគ្រឿងញៀនម្នាក់
Read more about the article ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កំពត៖ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខេត្តកំពត ហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឈូកដឹកនាំដោយលោកវរសេនីយ៍ឯក សេង វិច្ឆិកាមេបញ្ជាការរងទទួលការងារជំនាញគ្រឿងញៀន និងដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត កម្លាំងបានចុះបង្ក្រាបករណីប្រើប្រាស់គ្រឿងញៀននៅចំណុចភូមិដូនយ៉យ ឃុំដូនយ៉យ ស្រុកឈូក ខេត្តកំពត ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្នជនស្ស័យការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត។

Continue Readingឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យករណីគ្រឿងញៀនចំនួន ០២នាក់

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យករណីគ្រឿងញៀនចំនួន ០២នាក់

បាត់ដំបង៖ នៅវេលាម៉ោង ០៩:៥០នាទី ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតក្នុងភូមិ ជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង កម្លាំងអាវុធហត្ថខេត្តបានឃាត់ខ្លួនជនសង្ស័យ ០២ នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន និងបានដកហូតវត្ថុតាង ពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថចាត់ការតាមនីតិវិធី។

Continue Readingអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យករណីគ្រឿងញៀនចំនួន ០២នាក់
Read more about the article អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅអយ្យការអមសាលាដំបូងខេត្ត

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅអយ្យការអមសាលាដំបូងខេត្ត

បន្ទាយមានជ័យ៖​ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចម៉ូតូ និងរក្សាទុកគ្រឿងញៀនដោយខុសច្បាប់ទៅអយ្យការអមសាលាដំបូងខេត្ត។

Continue Readingអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅអយ្យការអមសាលាដំបូងខេត្ត
Read more about the article អាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនបុរសម្នាក់តាមដីការ

អាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនបុរសម្នាក់តាមដីការ

កំពង់ឆ្នាំង៖ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងការិយាល័យព្រហ្មទណ្ឌខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកអនុសេនីយ៍ត្រី ប៊ុត ធឿន នាយការិយាល័យព្រហ្មទណ្ឌ ដោយបានការអនុញ្ញាតពី លោកឧត្ដមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានចុះអនុវត្តដីកាបញ្ជាឱ្យចូលខ្លួនលេខ ២០៩៤/០២១ ចុះថ្ងៃទី២០ ខែកញ្ញា ២០២១ ចេញដោយ ឯកឧត្តម អ៊ិត សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ ហម បូរ៉ា…

Continue Readingអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនបុរសម្នាក់តាមដីការ
Read more about the article កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនបុរសម្នាក់តាមដីការ

កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនបុរសម្នាក់តាមដីការ

កំពង់ស្ពឺ៖ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ លោកវរសេនីយ៍ទោ សោម ពុទ្ធតារា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ បានដឹកនាំកម្លាំងចុះទៅភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ នឹងបានឃាត់ខ្លួនជនត្រូវចោទម្នាក់តាមដីការបង្គាប់ឱ្យចាប់ខ្លួនលេខ៣៧៦ ដបច ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ របស់ចៅក្រមជំនុំជម្រះ ថៃ គឹម មុនី នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បច្ចុប្បន្នម​ន្ត្រីជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនបុរសម្នាក់តាមដីការ
Read more about the article អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួ​នជនសង្ស័យករណីគ្រឿងញៀនចំនួន ០៤នាក់

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួ​នជនសង្ស័យករណីគ្រឿងញៀនចំនួន ០៤នាក់

បាត់ដំបង៖ នៅវេលាម៉ោង ២០:០០ នាទីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចក្រុមទី១៩ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុង/ខេត្តបាត់ដំបង កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យចំនួន ០៤ នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន និងបានចាប់យកវត្ថុតាងម្សៅក្រាមពណ៌សថ្លា (ទឹកកក) ចំនួន ០១ កញ្ចប់, ទូរស័ព្ទចំនួន ០២គ្រឿងនិង ម៉ូតូចំនួន ០២គ្រឿង។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តចាត់នីតិវិធី ។

Continue Readingអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួ​នជនសង្ស័យករណីគ្រឿងញៀនចំនួន ០៤នាក់
Read more about the article អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនជាប់ចោទម្នាក់តាមដីការ

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនជាប់ចោទម្នាក់តាមដីការ

បាត់ដំបង៖ នៅវេលាម៉ោង ១៥ និង ២០នាទីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១​ នៅភូមិ ឡឥដ្ឋ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងអាវុធហត្ថខេត្តបានឃាត់ខ្លួនពិរុទ្ឋឈ្មោះ ខឹម ពន្លក ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិឡឥដ្ឋ សង្កាត់ ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង តាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៤៩៦ តព្រ ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១…

Continue Readingអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនជាប់ចោទម្នាក់តាមដីការ
Read more about the article កម្លាំងអាវុធហត្ថខេត្តក្រចេះ សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តក្រចេះ សហការបង្ក្រាបបទល្មើសព្រៃឈើ

ក្រចេះ៖ នៅវេលាម៉ោង១៤:៣០នាទី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងស្នាក់ការសន្តិសុខ ដឹកនាំដោយ លោកអនុសេនីយ៍ឯក អៀច ចាន់រិទ្ធ អនុប្រធានស្នាក់ការ សហការជាមួយមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើជ្រោយបន្ទាយចុះបង្ក្រាបបទល្មើសផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាតនៅចំណុចភូមិអូរអង្គញ់ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដោយបានឃាត់ចាប់រ៉ឺម៉កចំនួន០១គ្រឿងដឹកឈើអារកូនក្រឡឹង (សុក្រំ)ដោយគ្មានលិខិតអនុញ្ញាតិ។ បច្ចុប្បន្នវត្ថុតាងខាងលើរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើជ្រោយបន្ទាយ ដើម្បីចាត់ការតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តក្រចេះ សហការបង្ក្រាបបទល្មើសព្រៃឈើ
Read more about the article កម្លាំងអាវុធហត្ថសហការបង្ក្រាបបទល្មើសនេសាទ

កម្លាំងអាវុធហត្ថសហការបង្ក្រាបបទល្មើសនេសាទ

ក្រចេះ៖ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកចិត្របូរី ខេត្តក្រចេះ ដឹកនាំដោយលោកអនុសេនីយ៍ទោ ព្រុំ បុរី សហការចុះបង្ក្រាបបទល្មើសជលផលនៅចំណុចបឹងទ្រនូលឆ្នាំង និងបឹងចម្លងភក់ ស្ថិតក្នុងឃុំថ្មគ្រែ ស្រុកចិត្របុរី ដោយបានរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទល្មើសច្បាប់ចំនួន០២ករណី មានរបាំងសាច់អួននីឡុងក្រលាញឹកចំនួន១៧ខ្សែ ប្រវែង៨៥០ម៉ែត្រ និងលបសាច់អួននីឡុងចំនួន ០៦គ្រឿង, របាំងព្រួលស្បៃមុងចំនួន ០៨ខ្សែ ប្រវែង៤០០ម៉ែត្រ និងលូស្បៃមុងចំនួន ០៨មាត់លូ, បង្គោលចម្រឹងប្ញស្សីឃ្លៃចំនួន១៥០ដើម, ចាក់លែងត្រីចម្រុះចូលបឹងធម្មជាតិទម្ងន់ប្រមាណ ២០គីឡូក្រាម។

Continue Readingកម្លាំងអាវុធហត្ថសហការបង្ក្រាបបទល្មើសនេសាទ