Read more about the article មន្ត្រីជំនាញកងរាជអាវុធហត្ថបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យ ១១នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត

មន្ត្រីជំនាញកងរាជអាវុធហត្ថបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យ ១១នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត

បន្ទាយមានជ័យ: នៅរសៀលថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងការិយាល័យព្រហ្មទណ្ឌ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យចំនួន១១នាក់ និងវត្ថុតាងពាក់ព័ន្ធ ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២៣ និង១៥នាទី នៅចំណុចផ្សាររាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

Continue Readingមន្ត្រីជំនាញកងរាជអាវុធហត្ថបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យ ១១នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត
Read more about the article អាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យ ០៣នាក់

អាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យ ០៣នាក់

កំពង់ឆ្នាំង៖ នៅវេលាម៉ោង០៩ និង ៣០នាទីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក វរសនីយ៍ឯក ហង្ស សុជាតិ មេបញ្ជាការរងទទួលផែនការងារយុត្តិធម៌ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុករលាប្អៀរ ព្រមទាំងបានការអនុញ្ញាតពីសំណាក់ លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង យោងបទល្មើសជាក់ស្ដែង និងពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ឡា សិកគ្រី ភេទប្រុសអាយុ ២៦ឆ្នាំមុខរបរអាជីវកររស់នៅភូមិប្អេរ សង្កាត់ប្អេរ ក្រុង/ខេត្តកំពង់ឆ្នាំង និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ដែលពាក់ព័ន្ធក្នុងករណីលួចទូរសព្ទដៃ គ្រឿងអលង្ការ…

Continue Readingអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យ ០៣នាក់
Read more about the article កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ

ព្រះវិហារ៖ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកជ័យសែន សហការបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចភូមិពើកឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ បានឃាត់រថយន្ត០១គ្រឿង ម៉ាកសាំយ៉ុងកែទ្រុងពណ៌សពាក់ស្លាកលេខភ្នំពេញ 2B.5670 (ម្ចាស់រថយន្តបានរត់គេចខ្លួនបាត់) កាលពីថ្ងៃទី១៤ ខែវិច្ឆកា ឆ្នាំ២០២១។ កម្លាំងដកហូតវត្ថុតាងឈើ១ឈ្លីក ចំនួន ៣៣ដុំ និងរថយន្តសាំងយ៉ុងកែឆ្នៃចំនួន០១គ្រឿង។ បច្ចុប្បន្នវត្ថុតាងទាំងអស់សមត្ថកិច្ចជំនាញបានយកមករក្សាទុក្ខនៅសង្កាត់រដ្ឋបាលព្រែឈើស្រុកជ័យសែន។

Continue Readingកម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ
Read more about the article កម្លាំងអាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យ ០៧នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យ ០៧នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កំពង់ចាម៖ ចំណុចភូមិអូឈ្លើង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម កម្លាំងការិយាល័យជំនាញ ដឹកនាំដោយលោក វរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីស្រាវជ្រាវនិងបង្រ្កាបបទល្មើស បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានធ្វើការឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន ជាបន្តបន្ទាប់បាន ០៧នាក់ កាលពីនៅវេលាម៉ោង ៨:៣០នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដកហូតវត្ថុតាងរួមមានទូរស័ព្ទដៃ០៦គ្រឿង, ម្សៅក្រាមពណ៌សចំនួន ១៩កញ្ចប់, ជញ្ជីងថ្លឹង០១គ្រឿង។ បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាមបានចាត់ការតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យ ០៧នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ឧត្តរមានជ័យ៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបន្ទាយអំពិល ដឹកនាំដោយលោក អនុសេនីយ៍ឯក ឆេង សាវឿន មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបន្ទាយអំពិល បានចុះបង្ក្រាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល  ខេត្ត ឧត្ដរមានជ័យ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ ឡាត់ ចូច ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃវែង ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។…

Continue Readingកម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article អាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យ ០២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

អាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យ ០២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ព្រៃវែង៖ នៅវេលាម៉ោង១២ និង ៣៥នាទីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពាមរក៍ ដឹកនាំដោយលោកវរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្ត បានចុះបង្ក្រាបបទល្មើសគ្រឿងញៀននៅចំណុចភូមិ៦ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ និងចាប់យកវត្ថុតាងម្សៅក្រាមពណ៌សចំនួន ២៧កញ្ចប់ ធំ៤កញ្ចប់, ទូរស័ព្ទដៃចំនួន ០២គ្រឿង, កែវសម្រាប់ជក់ថ្នាំចំនួន ២, ម៉ូតូចំនួន ១គ្រឿង, ឧបករណ៍ជក់ថ្នាំញៀន០២សម្រាប់។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងតាមនីតិវិធី ។

Continue Readingអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យ ០២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បង្ក្រាបករណីគ្រឿងញៀនដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់

កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បង្ក្រាបករណីគ្រឿងញៀនដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់

ឧត្តរមានជ័យ៖ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យដឹកនាំដោយលោកវរសេនីយ៍ឯក លី ដារិទ្ធ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅភូមិពពេល ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ និងនៅរង្វង់មូលអន្លង់វេងស្ថិតនៅភូមិអូរជីក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ឈ្មោះ ហុង ធីតា ភេទស្រី  អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅ ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ…

Continue Readingកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បង្ក្រាបករណីគ្រឿងញៀនដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់
Read more about the article កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការចុះបង្រ្កាបទីតាំងរោងសិប្បកម្មកែច្នៃឈើគ្មានលិខិតអនុញ្ញាត

កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការចុះបង្រ្កាបទីតាំងរោងសិប្បកម្មកែច្នៃឈើគ្មានលិខិតអនុញ្ញាត

ព្រះវិហារ៖ នៅវេលាម៉ោង ១០ និង ៣០នាទី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឆែប សហការចុះបង្រ្កាបទីតាំងរោងសិប្បកម្មកែច្នៃមួយកន្លែង ដោយគ្មានលិខិតអនុញ្ញាតស្ថិតនៅភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ (ម្ចាស់រត់គេចខ្លួន)។ ក្រុមការងារបានដកហូតវត្ថុតាងបម្រើឱ្យរោងសិប្បកម្មមានតាបឈូសចំនួន ០១គ្រឿង, ម៉ាស៊ីនភ្លើងចំនួន ០១គ្រឿង, ឌីណាម៉ូចំនួន ០១គ្រឿង, ឈើអារប្រភេទលេខ១(ផ្ចឹក) បង្គុំទ្វារ ចំនួន ៩៤សន្លឹក/ដើម ស្មើនឹង៤.២៩១ (បួនម៉ែត្រត្រីគុណពីររយកៅសិបមួយ)។ វត្ថុតាងល្មើសខាងលើយកមករក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្រឡៅ ដើម្បីអនុវត្តតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការចុះបង្រ្កាបទីតាំងរោងសិប្បកម្មកែច្នៃឈើគ្មានលិខិតអនុញ្ញាត
Read more about the article កម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ០២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ០២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

បាត់ដំបង៖ នៅវេលាម៉ោង១៦:៤៥នាទី ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បានបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ ករណី ឃាត់ខ្លួនបានជនសង្ស័យ០២នាក់ និងចាប់យកវត្ថុតាងគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន០២កញ្ចប់ និងម៉ូតូចំនួន ០១គ្រឿង ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ជំនាញកំពុងចាត់ការតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ០២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កងរាជអាវុធហត្ថ សូមប្រកាសព័ត៌មានជូនជ្រាប អំពីចំណាត់ការចំពោះយោធិននៃកងរាជអាវុធហត្ថខេត្តសៀមរាប ០១រូប

កងរាជអាវុធហត្ថ សូមប្រកាសព័ត៌មានជូនជ្រាប អំពីចំណាត់ការចំពោះយោធិននៃកងរាជអាវុធហត្ថខេត្តសៀមរាប ០១រូប

កងរាជអាវុធហត្ថ សូមប្រកាសព័ត៌មានជូនជ្រាប អំពីចំណាត់ការចំពោះយោធិននៃកងរាជអាវុធហត្ថខេត្តសៀមរាប ០១រូប បានប្រើប្រាស់អាវុធខ្លីបាញ់ផ្ចុកដី ដោយសារទំនាស់ពាក្យសម្តី កាលពីវេលាម៉ោង២២និង១៥នាទី ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចការ៉ាសសាំងសូរិយា ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ តាមសេចក្តីរាយរបស់លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបបានឱ្យដឹងថា នៅវេលាម៉ោង២២និង១៥នាទី ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ចំណុចការ៉ាសសាំងសូរិយា ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប លោកវរសេនីយ៍ត្រី អាង…

Continue Readingកងរាជអាវុធហត្ថ សូមប្រកាសព័ត៌មានជូនជ្រាប អំពីចំណាត់ការចំពោះយោធិននៃកងរាជអាវុធហត្ថខេត្តសៀមរាប ០១រូប