Read more about the article ឃាត់ខ្លួនជនសង្ស័យ ០២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ឃាត់ខ្លួនជនសង្ស័យ ០២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កណ្តាល៖ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋមានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុងឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ មេបញ្ជាការ និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ០២នាក់ ភេទប្រុស និងចាប់យកវត្ថុតាងថ្នាំញៀន(ម៉ាទឹកកក) ចំនួន១៤កញ្ចប់, ទូរស័ព្ទដៃ ០១គ្រឿង និងសម្ភារៈវេចខ្ចប់មួយចំនួន។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តតាមនីតិវិធី។ k  

Continue Readingឃាត់ខ្លួនជនសង្ស័យ ០២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article នាយឧត្តមសេនីយ៍ សៅ សុខា បានដឹកនាំកម្លាំងអមដំណើរ ឯកឧត្តម ជា សុផារ៉ា អញ្ជើញចុះត្រួតពិនិត្យការកាប់ទន្ទ្រានព្រៃលិចទឹក

នាយឧត្តមសេនីយ៍ សៅ សុខា បានដឹកនាំកម្លាំងអមដំណើរ ឯកឧត្តម ជា សុផារ៉ា អញ្ជើញចុះត្រួតពិនិត្យការកាប់ទន្ទ្រានព្រៃលិចទឹក

បាត់ដំបង៖ ព្រឹកថ្ងៃចន្ទ ទី០៦ ខែធ្នូ ឆ្នាំ២០២១ លោក នាយឧត្តមសេនីយ៍ សៅ សុខា បានដឹកនាំកម្លាំងអមដំណើរ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់អញ្ជើញចុះត្រួតពិនិត្យ ស្រាវជ្រាវបង្ក្រាបបទល្មើសការកាប់ទន្ទ្រានព្រៃលិចទឹក នៅតំបន់បឹងទន្លេសាប នៅស្រុកថ្មគោល ខេត្តបាត់ដំបង។

Continue Readingនាយឧត្តមសេនីយ៍ សៅ សុខា បានដឹកនាំកម្លាំងអមដំណើរ ឯកឧត្តម ជា សុផារ៉ា អញ្ជើញចុះត្រួតពិនិត្យការកាប់ទន្ទ្រានព្រៃលិចទឹក
Read more about the article កម្លាំងអាវុធហត្ថស្រុកត្បែងមានជ័យ សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថស្រុកត្បែងមានជ័យ សហការបង្ក្រាបបទល្មើសព្រៃឈើ

ព្រះវិហារ៖ នៅវេលាម៉ោង ១៤:៥៥នាទី ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកត្បែងមានជ័យ សហការចុះឃាត់រថយន្តសាំយ៉ុងដឹកឈើចំនួន០១គ្រឿងពាក់ស្លាកលេខ កំពង់ចាម 2A.2405 នៅចំណុចអូរប៉េសស្ថិតក្នុងភូមិបុះធំ ឃុំ ប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដោយបានចាប់យកឈើលេខ២ឈើទាលចំនួន៦.៩៦៧ម៉ែតត្រីគុណ, ដកហូតមធ្យោបាយបទល្មើសរថយន្តចំនួន០១គ្រឿង    បច្ចុប្បន្នវត្ថុតាងខាងលើយកទៅរក្សាទុកនៅស្នាក់ការដំរីបូត។

Continue Readingកម្លាំងអាវុធហត្ថស្រុកត្បែងមានជ័យ សហការបង្ក្រាបបទល្មើសព្រៃឈើ
Read more about the article លោកវរសេនីយ៍ឯក ប៊ូវ ថុល ដឹកនាំកម្លាំងចុះប្រតិបត្តិការត្រួតពិនិត្យតំបន់ ព្រៃលិចទឹកក្នុងភូមិសាស្ត្រ

លោកវរសេនីយ៍ឯក ប៊ូវ ថុល ដឹកនាំកម្លាំងចុះប្រតិបត្តិការត្រួតពិនិត្យតំបន់ ព្រៃលិចទឹកក្នុងភូមិសាស្ត្រ

ពោធិ៍សាត់៖ ថ្ងៃសុក្រទី០៣ ខែធ្នូ ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ប៊ូវ ថុល មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានដឹកនាំកម្លាំងចុះប្រតិបត្តិការត្រួតពិនិត្យតំបន់ ព្រៃលិចទឹកក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់៕

Continue Readingលោកវរសេនីយ៍ឯក ប៊ូវ ថុល ដឹកនាំកម្លាំងចុះប្រតិបត្តិការត្រួតពិនិត្យតំបន់ ព្រៃលិចទឹកក្នុងភូមិសាស្ត្រ
Read more about the article លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន ដឹកនាំកម្លាំងចុះប្រតិបត្តិការត្រួតពិនិត្យដីតំបន់៣នៃបឹងទន្លេសាបនៅចំណុចដឺតាម៉េង រហាលតាវ៉ូ ដៃគុម្ពភ្នៀង

លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន ដឹកនាំកម្លាំងចុះប្រតិបត្តិការត្រួតពិនិត្យដីតំបន់៣នៃបឹងទន្លេសាបនៅចំណុចដឺតាម៉េង រហាលតាវ៉ូ ដៃគុម្ពភ្នៀង

បន្ទាយមានជ័យ៖ ថ្ងៃសុក្រទី០៣ ខែធ្នូ ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងចុះប្រតិបត្តិការត្រួតពិនិត្យដីតំបន់៣នៃបឹងទន្លេសាបនៅចំណុចដឺតាម៉េង រហាលតាវ៉ូ ដៃគុម្ពភ្នៀងដែលជាតំបន់ព្រៃលិចទឹកក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ៕

Continue Readingលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន ដឹកនាំកម្លាំងចុះប្រតិបត្តិការត្រួតពិនិត្យដីតំបន់៣នៃបឹងទន្លេសាបនៅចំណុចដឺតាម៉េង រហាលតាវ៉ូ ដៃគុម្ពភ្នៀង
Read more about the article លោកវរសេនីយ៍ឯក លី គឹមថៃ ដឹកនាំកម្លាំងចុះប្រតិបត្តិការតំបន់ដែលមានការពាក់ព័ន្ធការទន្ទ្រានព្រៃលិចទឹក

លោកវរសេនីយ៍ឯក លី គឹមថៃ ដឹកនាំកម្លាំងចុះប្រតិបត្តិការតំបន់ដែលមានការពាក់ព័ន្ធការទន្ទ្រានព្រៃលិចទឹក

កំពង់ឆ្នាំង៖ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ កម្លាំងអាវុធហត្ថហត្ថខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកវរសេនីយ៍ឯក លី គឹមថៃ មេបញ្ជាការរ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ចុះប្រតិបត្តិការតំបន់ដែលមានការពាក់ព័ន្ធការទន្ទ្រាន ព្រៃលិចទឹកនៅក្នុងភូមិសាស្ត្រ។

Continue Readingលោកវរសេនីយ៍ឯក លី គឹមថៃ ដឹកនាំកម្លាំងចុះប្រតិបត្តិការតំបន់ដែលមានការពាក់ព័ន្ធការទន្ទ្រានព្រៃលិចទឹក
Read more about the article កម្លាំងអាវុធហត្ថខេត្តក្រចេះ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តក្រចេះ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ក្រចេះ៖ នៅ វេលាម៉ោង១១ និង៤០នាទី ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ ដឹកនាំដោយលោកវរសេនីយ៍ត្រី ទេព ដារ៉ា មេបញ្ជាការក្រុងក្រចេះ បានចុះបង្ក្រាបករណីជួញដូរនូវសារធាតុញៀននៅចំណុចភូមិទី២ សង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់  ឈ្មោះ ឆេង ទិត្យ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នរស់នៅភូមិទី២ សង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ និងបានចាប់យកវត្ថុតាងម្សៅក្រាមពណ៌ស(ម៉ាទឹកកក)សង្ស័យជាសារធាតុញៀនចំនួន០៥កញ្ចប់,…

Continue Readingកម្លាំងអាវុធហត្ថខេត្តក្រចេះ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត នឹកនាំកម្លាំងសហការចុះពិនិត្យនិងកំណត់តំបន់ដែលមានការពាក់ព័ន្ធការទន្ទ្រានព្រៃលិចទឹក

ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត នឹកនាំកម្លាំងសហការចុះពិនិត្យនិងកំណត់តំបន់ដែលមានការពាក់ព័ន្ធការទន្ទ្រានព្រៃលិចទឹក

សៀមរាប៖ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ កម្លាំងអាវុធហត្ថហត្ថខេត្តសៀមរាប និងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកជីក្រែង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត  មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ការពារនិងអមដំណើរ ឯកឧត្តម លាងមុន្នីរឹទ្ធ រដ្ឋលេខាធិការក្រសួងដែនដី ឯកឧត្តម  ទៀ សីហា អភិបាលខេត្តសៀមរាបចុះពិនិត្យនិងកំណត់តំបន់ដែលមានការពាក់ព័ន្ធការទន្ទ្រាន ព្រៃលិចទឹកនៅក្នុងភូមិសាស្ត្រឃុំអន្លង់សំណរ ស្រុកជីក្រែង។

Continue Readingឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត នឹកនាំកម្លាំងសហការចុះពិនិត្យនិងកំណត់តំបន់ដែលមានការពាក់ព័ន្ធការទន្ទ្រានព្រៃលិចទឹក
Read more about the article ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ អញ្ជើញចុះត្រួតពិនិត្យតាមគោលដៅបង្ការទប់ស្កាត់ការកាប់រុករានទន្រ្ទានព្រៃលិចទឹក

ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ អញ្ជើញចុះត្រួតពិនិត្យតាមគោលដៅបង្ការទប់ស្កាត់ការកាប់រុករានទន្រ្ទានព្រៃលិចទឹក

បាត់ដំបង៖ ព្រឹកថ្ងៃទី១ ខែឆ្នូ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង បានអញ្ជើញចុះត្រួតពិនិត្យតាមគោលដៅចំនួន០៤ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដែលកងកម្លាំងកំពុងឈរជើងដើម្បីបង្ការ និងបង្ក្រាបទប់ស្កាត់ការកាប់រុករានទន្រ្ទានព្រៃលិចទឹកជុំវិញបឹងទន្លេសាបយកដីធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន មានស្រុកថ្មគោល ស្រុកឯកភ្នំ ស្រុកសង្កែ និងស្រុកមោងឬស្សី ខេត្តបាត់ដំបង។

Continue Readingឧត្តមសេនីយ៍ត្រី មាស សុវណ្ណ អញ្ជើញចុះត្រួតពិនិត្យតាមគោលដៅបង្ការទប់ស្កាត់ការកាប់រុករានទន្រ្ទានព្រៃលិចទឹក
Read more about the article អាវុធហត្ថខេត្តឧត្តរមានជ័យ ឃាត់ខ្លួនស្ត្រីម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

អាវុធហត្ថខេត្តឧត្តរមានជ័យ ឃាត់ខ្លួនស្ត្រីម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ឧត្តរមានជ័យ៖ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ដឹកនាំដោយលោកវរសេនីយ៍ត្រី កើត ខេមរៈ  មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានដឹកនាំកម្លាំងចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅភូមិសែនសុខ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដោយបានឃាត់ខ្លួនជនង្ស័យម្នាក់ ឈ្មោះ ស៊ូ ឡាន់ ភេទស្រី អាយុ ៣៣ឆ្នាំ មុខរបរមិន ពិតប្រាកដ រស់នៅភូមិត្រពាំងបី ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ និងបានចាប់យកវត្ថុតាងម្សៅក្រាមពណ៌សថ្លាចំនួន…

Continue Readingអាវុធហត្ថខេត្តឧត្តរមានជ័យ ឃាត់ខ្លួនស្ត្រីម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន