កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន
បន្ទាយមានជ័យៈ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សហការណ៍ជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ្ឌ បានចុះប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនមួយកន្លែងស្ថិតនៅចំណុចក្នុងភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១២ និង០០នាទីថ្ងៃត្រង់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលមានឈ្មោះ សាន់ វ៉ាន់មីន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរធ្វើស្រែ រស់នៅក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ (more…)