Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកៀនស្វាយ សហការ បង្ក្រាបបទល្មើសនេសាទ
កណ្តាលៈ វេលាម៉ោង០៨ និង១០នាទី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកៀនស្វាយ សហការជាមួយខណ្ឌរដ្ឋបាលជលផល បានបង្ក្រាបបទល្មើសនេសាទ ០១លើក ស្ថិតនៅចំណុចភូមិបឹងអន្លង់ក្រសាំង ភូមិព្រែកក្មេង ឃុំព្រែកក្មេង ស្រុកកៀនស្វាយ ខេត្តកណ្តាល។
បើសំដីលោកវរសេនីយ៍ទោ ពង សាង មន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាល បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបនោះដែរ កម្លាំងកងរាជអាវុធហត្ថបានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. មាត់លួស្បៃមុង ចំនួន៣៦មាត់ឡូ
០២. បង្គោលឬស្សីចំនួន ៦៥០ដើម
០៣. របាំងព្រួលស្បៃមុង ចំនួន២៤៦០ម៉ែត្រ
០៤. ត្រីចំរុះចំនួន ៧៥គីឡូក្រាម
សម្ភារៈដែលកម្លាំងកងរាជអាវុធហត្ថធ្វើការចាប់យក ត្រូវបានប្រគល់ជូនខណ្ឌរដ្ឋបាលជលផល ដើម្បីដុតបំផ្លាញចោល ចំណែកកូនត្រីចំរុះត្រូវបានលែងចូលទន្លេវិញ។




