ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈទៅលើអនីតិជន
បន្ទាយមានជ័យៈ ជនសង្ស័យចំនួន០២នាក់ ម្នាក់ស្ម័គ្រចិត្តជួលផ្ទះ ហើយម្នាក់ទៀតល្បួងក្មេងស្រីយកទៅរំលោភនៅផ្ទះសំណាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ធ្វើការឃាត់ខ្លួន នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ បន្ទាប់ពីធ្វើការឃាត់ខ្លួនរួចមក ក៏បានបញ្ជូនមកកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការសាកសួរ។ លោកវរៈសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារបទល្មើសគ្រឿងញៀន និងជួញដូរមនុស្សនិងការពារអនិតិជន បានអោយដឹងថា យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ គង់ វុទ្ធី ភេទប្រុស អាយុ៤៨ឆ្នាំ…