វរសេនីយ៍ត្រី ជា សុភ័ក្រ្ត បានចុះបង្រ្កាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
រតនគិរី៖ ដោយមានការចង្អុលបង្ហាញពីសំណាក់លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី នៅវេលាម៉ោង១៤ និង ៣០នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកលំផាត់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ជា សុភ័ក្រ្ត មេបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុក បានចុះបង្រ្កាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិសាយ៉ស់ ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគីរី និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ រួមនឹងវត្ថុតាងមានគ្រឿងញៀន ប្រភេទម៉ាទឹកកកចំនួន០៥កញ្ចប់, ទូរស័ព្ទដៃ អូបប៉ូចំនួន…