Read more about the article កម្លាំងអាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនសង្ស័ួ ០៣នាក់ ពាំក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនសង្ស័ួ ០៣នាក់ ពាំក់ព័ន្ធករណីគ្រឿងញៀន

កំពត៖ នៅវេលាម៉ោង១០ និង៣៥នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត និងសម្របសម្រួលនីតិវិធីដោយ ឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងអង្គភាពនគរបាលយុត្តិធម៌ មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកដងទង់ដឹកនាំដោយលោកវរសេនីយ៍ឯក សេង វិច្ឆិកា មេបញ្ជាការរង ទទួលជំនាញគ្រឿងញៀន បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិប្រីពីរ ឃុំស្រែជាខាងជើង…

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនសង្ស័ួ ០៣នាក់ ពាំក់ព័ន្ធករណីគ្រឿងញៀន
Read more about the article អាវុធហត្ថខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យម្នាក់

អាវុធហត្ថខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យម្នាក់

កណ្តាល៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថក្រុងតាខ្មៅ បន្ទាប់ពីទទួលបានព័ត៌មានថាមានករណីករណីលួចមានស្ថានទម្ងន់ទោស(ម៉ូតូ) កើតឡើង ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ដោយមានការដឹកនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបាន ចំនួន ០១នាក់ ភេទប្រុស យកមកអង្គភាព។ សម្ភារៈបាត់បង់ៈ ម៉ូតូ ០១គ្រឿង។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។

Continue Readingអាវុធហត្ថខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យម្នាក់
Read more about the article កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជលគិរី ខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជលគិរី ខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កំពង់ឆ្នាំង៖ នៅវេលាម៉ោង០៨:៣០នាទីព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជលគិរី ខេត្តកំពង់ឆ្នាំងដឹកនាំដោយលោក អនុសេនីយ៍ឯក គង់ សុភិន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកជលគិរី ចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចព្រែកឆ្តោរស្ថិតនៅភូមិព្រែកឆ្តោរ ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដោយបានរុះរើរបាំងព្រួលងរាំងភ្ជិតព្រែកប្រវែង ៨០ម៉ែត្រ, លបចំនួន ១២លប, បង្គោលសរុប ១២០ដើម, ចាក់លែងកូនត្រីចម្រុះចំនួន ១៥គីឡូក្រាម សម្ភារៈត្រូវបានបំផ្លាញចោលនៅនឹងកន្លែង។

Continue Readingកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជលគិរី ខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ
Read more about the article កម្លាំងអាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កំពត៖ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត និងសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអង្គភាពនគរបាលយុត្តិធម៌ មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពត ដឹកនាំដោយលោកវរ ឯក សេង វិច្ឆិកា មេបញ្ជាការរង ទទួលជំនាញគ្រឿងញៀន បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន៣ នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានចាត់ការតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article ឃាត់ខ្លួនជនសង្ស័យ ចំនួន ០១នាក់ ពាក់ព័ន្ធករណីឃាតកម្ម(ចាក់នឹងកូនកាំបិត)

ឃាត់ខ្លួនជនសង្ស័យ ចំនួន ០១នាក់ ពាក់ព័ន្ធករណីឃាតកម្ម(ចាក់នឹងកូនកាំបិត)

កណ្តាល៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថស្រុកកៀនស្វាយ ខេត្តកណ្តាល បន្ទាប់ពីទទួលបានព័ត៌មានថាមានករណីករណីឃាតកម្ម(ចាក់នឹងកូនកាំបិត) កើតឡើង ស្ថិតក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ  ខេត្តកណ្តាល។ ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកម្លាំងជំនាញ បានចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន ០១នាក់។ បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។

Continue Readingឃាត់ខ្លួនជនសង្ស័យ ចំនួន ០១នាក់ ពាក់ព័ន្ធករណីឃាតកម្ម(ចាក់នឹងកូនកាំបិត)
Read more about the article អាវុធហត្ថខេត្តបន្ទាយមានជ័យឃាត់ខ្លួនជនសង្ស័យម្នាក់

អាវុធហត្ថខេត្តបន្ទាយមានជ័យឃាត់ខ្លួនជនសង្ស័យម្នាក់

បន្ទាយមានជ័យ៖ កាលពីវេលាម៉ោង ១៣និង២០នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣  កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូតូកង់បីកាលពីវេលាម៉ោង០៥និង០០នាទី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចមុខបន្ទប់ជួល ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ យោងតាមពាក្យបណ្តឹងឈ្មោះ នៅ ចន្នី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅទីតាំងកើតហេតុខាងលើ។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ…

Continue Readingអាវុធហត្ថខេត្តបន្ទាយមានជ័យឃាត់ខ្លួនជនសង្ស័យម្នាក់
Read more about the article បុគ្គលឈ្មោះ ហ៊ុន គីមឡា បានសូមទោសចំពោះកងរាជអាវុធហត្ថ និងសារភាពថា!

បុគ្គលឈ្មោះ ហ៊ុន គីមឡា បានសូមទោសចំពោះកងរាជអាវុធហត្ថ និងសារភាពថា!

ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ខ្ញុំបាទឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមប្រកាសព័ត៌មានជូនជាសាធារណៈជ្រាបដូចខាងក្រោម៖ ១-បុគ្គលឈ្មោះ ភី សូនី អាយុ២៩ឆ្នាំ រស់នៅក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានមកសុំទោសដល់អង្គភាពកងរាជអាវុធហត្ថ ហើយបានបំភ្លឺថា៖   ខ្លួនមិនបានឲ្យអ្នកសារព័ត៌មានបង្ហោះ ឬធ្វើការចុះផ្សាយនោះទេ គ្រាន់តែចង់ឲ្យអ្នកសារព័ត៌មាន ជួយសម្របសម្រួលក្នុងរឿងគេចោទថានាងលួចលុយចំនួន២ម៉ឺនបាតនៅក្នុងក្លឹបប៉ុណ្ណោះ ស្រាប់តែនៅថ្ងៃទី០៧ ខែកក្តដា ឆ្នាំ២០២៣ រំលងបានពីរថ្ងៃ អ្នកសារព័ត៌មាននោះ បង្ហោះធ្វើការចុះផ្សាយតែម្តង ឃើញដូចនេះ ឈ្មោះ…

Continue Readingបុគ្គលឈ្មោះ ហ៊ុន គីមឡា បានសូមទោសចំពោះកងរាជអាវុធហត្ថ និងសារភាពថា!
Read more about the article អាវុធហត្ថខេត្តឧត្តរមានជ័យ ចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន

អាវុធហត្ថខេត្តឧត្តរមានជ័យ ចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន

ឧត្តរមានជ័យ៖ ដោយទទួលបានបទបញ្ជាពី លោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ លោកវរសេនីយ៍ទោ យ៉ាង វ៉ាន ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន ចំនួន ០១ច្បាប់ លេខ ២៣/០២៣ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ចេញដោយ ឯកឧត្តម អ៊ុ ចាន់ថុល ប្រធានសាលាដំបូងខេត្តលទ្ធផលឃាត់ខ្លួន ០១នាក់…

Continue Readingអាវុធហត្ថខេត្តឧត្តរមានជ័យ ចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន
Read more about the article កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ បង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ បង្ក្រាបបទល្មើសព្រៃឈើ

ព្រះវិហារ ៖ នៅវេលាម៉ោង ១៦:០០នាទីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ នៅភូមិវាលធំ ឃុំជាំក្សាន្ដ ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ កម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ដឹកនាំដោយលោកវរសេនីយ៍ត្រី ជុន បូរ៉ា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានចុះបង្រ្កាបករណីដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត ដោយបានចាប់យករថយន្តចំនួន០១ គ្រឿង ម៉ាកកាមរី សេរីឆ្នាំ១៩៩៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២c:៤៦៦៧ ឈើអាប្រភេទសុក្រំចំនួន ២០ដុំ ស្មើនឹង ០,៣១៦ម៉ែត្រគូបម្ចាស់រថយន្តឈ្មោះ…

Continue Readingកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ បង្ក្រាបបទល្មើសព្រៃឈើ
Read more about the article ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន!

ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន!

កណ្តាល ៖ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកោះធំ ខេត្តកណ្តាល បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល បានចុះដល់ទីកន្លែងជាក់ស្តែងនឹងឃាត់ខ្លួនជនសង្ស័យ០២នាក់ ភេទស្រី និងចាប់យកវត្ថុតាងថ្នាំញៀនចំនួន ៥៥កញ្ចប់, ជញ្ជីង  ០១គ្រឿង, ទូរស័ព្ទ ០២គ្រឿង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាលកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។

Continue Readingឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន!