ឧត្តមសេនីយ៍ត្រី ឈៀង សុខុម ផ្សព្វផ្សាយការងារអប់រំនយោបាយចិត្តសាស្ត្រដល់យោធិន នៃកងរាជអាវុធហត្ថ ប្រចាំឆមាសទី១
កំពង់ធំ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ ព្រឹកថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣ បានធ្វើពិធីផ្សព្វផ្សាយការងារអប់រំនយោបាយចិត្តសាស្ត្រដល់យោធិន នៃកងរាជអាវុធហត្ថ ប្រចាំឆមាសទី១ ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ឈៀង សុខុម មេបញ្ជាការរង តំណាង លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ និងគ្រូឧទ្ទេសនាមដោយ លោក វរសេនីយ៍ឯក មាន មុំ មេបញ្ជាការរងទទួលការងារទំនាក់ទំនងកិច្ចការសាធារណៈ ដោយមានការអញ្ជើញចូលរួមពីលោកនាយសេនាធិការរង ប្រធានមន្ទីរ…