Read more about the article ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ បានធ្វើការប្រជុំពង្រឹងការងារជំនាញហិរញ្ញវត្ថុទូទាំងរាជធានី-ខេត្ត និងបើកប្រាក់បៀវត្សរ៍

ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ បានធ្វើការប្រជុំពង្រឹងការងារជំនាញហិរញ្ញវត្ថុទូទាំងរាជធានី-ខេត្ត និងបើកប្រាក់បៀវត្សរ៍

ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣ នៅការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ នាយការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការប្រជុំពង្រឹងការងារជំនាញហិរញ្ញវត្ថុទូទាំងរាជធានី-ខេត្ត និងបើកប្រាក់បៀវត្សរ៍ ព្រមទាំងចំណាយផ្សេងៗ ប្រចាំខែមិថុនា ឆ្នាំ២០២៣ ដល់ជំនាញហិរញ្ញវត្ថុតាមបណ្តាអង្គភាពរាជធានី-ខេត្ត, វិទ្យាស្ថានកងរាជអាវុធហត្ថកំបូល, មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំរីករាយ និងបណ្តាកងអន្តរាគមន៍ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសទាំងអស់ ។

Continue Readingឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ បានធ្វើការប្រជុំពង្រឹងការងារជំនាញហិរញ្ញវត្ថុទូទាំងរាជធានី-ខេត្ត និងបើកប្រាក់បៀវត្សរ៍
Read more about the article ឧត្ដមសេនីយ៍ទោ តាត ចន្ថា ដឹកនាំប្រជុំរបាយការណ៍វឌ្ឍនភាពការងារ ការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថប្រចាំឆមាសទី១

ឧត្ដមសេនីយ៍ទោ តាត ចន្ថា ដឹកនាំប្រជុំរបាយការណ៍វឌ្ឍនភាពការងារ ការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថប្រចាំឆមាសទី១

ភ្នំពេញ៖ ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នៅវិទ្យាស្ថានកងរាជអាវុធហត្ថ (កំបូល) បានប្រារព្ធពិធីប្រជុំរបាយការណ៍វឌ្ឍនភាពការងារ ការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថប្រចាំឆមាសទី១ លើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ឧត្ដមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ នាយករង នាយលេខាធិការដ្ឋាន ប្រធានមន្ទីរទាំង៥ ប្រធានក្រុមស្រាវជ្រាវវិជ្ជាសាស្ត្រហ្វឹកហ្វឺន ប្រធានក្រុមយោធាចារ្យ និងនាយការិយាល័យដែលមានការពាក់ព័ន្ធ។

Continue Readingឧត្ដមសេនីយ៍ទោ តាត ចន្ថា ដឹកនាំប្រជុំរបាយការណ៍វឌ្ឍនភាពការងារ ការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថប្រចាំឆមាសទី១
Read more about the article ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត

ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ វគ្គទី៣ ជូនដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្ត ដែលឧទ្ទេសនាមដោយ លោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរង នាយសេនាធិការ កងរាជអាវុធហត្ថខេត្ត។

Continue Readingឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត
Read more about the article អគារសេនាធិការដ្ឋាន បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារថ្មី សាងសង់បានប្រមាណ ៤០ភាគរយ

អគារសេនាធិការដ្ឋាន បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារថ្មី សាងសង់បានប្រមាណ ៤០ភាគរយ

ក្រោមដឹកនាំរបស់ លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ កម្លាំងអាវុធហត្ថខេត្តព្រះវិហារបានចូលរួមចំណែកអនុវត្តបទបញ្ជាក្នុងការបង្ការ ទាប់ស្តាត់ និងបង្ក្រាបបទល្មើសផ្សេងៗ ជាពិសេសបានអនុវត្តនូវកិច្ចការងារស្នូលសំខាន់ៗ រួមមានការងារកសាងធនធានមនុស្ស ការងារកសាងអង្គភាព កន្លែងស្នាក់នៅ កន្លែងធ្វើ ការងារអប់រំហ្វឹកហ្វឺនលើកម្ពស់សមត្ថភាព ការងារធានាមធ្យោបាយគ្រឿងបំពាក់ ជាពិសេសការងារចិញ្ចិមថែទាំមសុខភាពកងទ័ព និងអនុវត្តគោលនយោបាយលើកទឹកចិត្តដោះស្រាយទុក្ខលំបាកក្នុងកងរាជអាវុធហត្ថតាមយៈការខិតខំប្រឹកប្រែងទាំងអស់នេះ បានធ្វើឱ្យកងរាជអាវុធហត្ថខេត្តព្រះវិហារមានភាពរឹងមាំ ហើយរ៉ាប់រ៉ងបានយ៉ាងមានប្រសិទ្ធិភាពនូវតួនាទីភារកិច្ច ចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ពង្រឹងកាអនុវត្តច្បាប់ បង្ក្រាបបទល្មើល រួមចំណែកក្នុងការថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ដែលជាលក្ខណមិនអាចខ្វះបានក្នុងការសាង និងអភិវឌ្ឍន៍ ការរីកចម្រើនជាលំដាប់របស់ប្រទេសជាតិ។ ជាក់ស្តែង​អគារសេនាធិការដ្ឋាន…

Continue Readingអគារសេនាធិការដ្ឋាន បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារថ្មី សាងសង់បានប្រមាណ ៤០ភាគរយ
Read more about the article វរសេនីយ៍ទោ សៅ ចន្ទគ្រឹស្នា អញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបំប៉នជំនាញអធិការកិច្ចប្រចាំឆ្នាំ២០២៣

វរសេនីយ៍ទោ សៅ ចន្ទគ្រឹស្នា អញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបំប៉នជំនាញអធិការកិច្ចប្រចាំឆ្នាំ២០២៣

ភ្នំពេញ៖ ដោយមានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣ លោកវរសេនីយ៍ទោ សៅ ចន្ទគ្រឹស្នា នាយការិយាល័យនីតិកម្ម និងអធិការកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបំប៉នជំនាញអធិការកិច្ចប្រចាំឆ្នាំ២០២៣ នៅសាលប្រជុំបញ្ជាការ ដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពីនាយ-នាយរងអាវុធហត្ថការិយាល័យ នីតិកម្ម  និងអធិការកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងនាយ-នាយរងការិយាល័យអធិការកិច្ចកងរាជអាវុធហត្ថរាជធានី-ខេត្ត និងសាលាទាំងពីរផងដែរ។

Continue Readingវរសេនីយ៍ទោ សៅ ចន្ទគ្រឹស្នា អញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបំប៉នជំនាញអធិការកិច្ចប្រចាំឆ្នាំ២០២៣
Read more about the article ឧត្តមសេនីយ៍ត្រី អេង ហ៊ី អញ្ជើញធ្វើមគ្គុទ្ទេសក៍ដល់យុវជន យុវនារី សិស្សានុសិស្សនៅមូលដ្ឋានស្រុកព្រៃឈរ ខេត្តកំពង់ចាម

ឧត្តមសេនីយ៍ត្រី អេង ហ៊ី អញ្ជើញធ្វើមគ្គុទ្ទេសក៍ដល់យុវជន យុវនារី សិស្សានុសិស្សនៅមូលដ្ឋានស្រុកព្រៃឈរ ខេត្តកំពង់ចាម

ត្បូងឃ្មុំ៖ ព្រឹកថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម អ៊ិច១៦ ស្ថិតនីឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទទួលស្វាគមន៍យុវជន យុវនារី សិស្សានុសិស្សនៅមូលដ្ឋានស្រុកព្រៃឈរ ខេត្តកំពង់ចាម អញ្ជើញមកទស្សកិច្ចនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម អ៊ិច១៦។ ក្នុងនោះផងដែរយុវជន យុវនារី សិស្សានុសិស្សបានយកចិត្តទុកដាក់ស្តាប់ កត់ត្រាអំពីប្រវត្តិសង្ខេបរបស់សម្ដេចតេជោ ហ៊ុន សែន យកជីវិតធ្វើដើមទុន…

Continue Readingឧត្តមសេនីយ៍ត្រី អេង ហ៊ី អញ្ជើញធ្វើមគ្គុទ្ទេសក៍ដល់យុវជន យុវនារី សិស្សានុសិស្សនៅមូលដ្ឋានស្រុកព្រៃឈរ ខេត្តកំពង់ចាម
Read more about the article ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន ដឹកនាំកិច្ចប្រជុំបង្កើតក្រុមការងារជំនាញសម្រាប់រៀបចំពិធីប្រារព្ធខួបលើកទី៣០

ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន ដឹកនាំកិច្ចប្រជុំបង្កើតក្រុមការងារជំនាញសម្រាប់រៀបចំពិធីប្រារព្ធខួបលើកទី៣០

ភ្នំពេញ៖ រសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជារការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំកិច្ចប្រជុំបង្កើតក្រុមការងារជំនាញសម្រាប់រៀបចំពិធីប្រារព្ធខួបលើកទី៣០ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្ដដា ១៩៩៣ - ១៤ កក្ដដា ២០២៣) នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជុំសែនរីករាយ)។ កិច្ចប្រជុំនេះមានការចូលរួមពីនាយសេនាធិការ នាយសេនាធិការរង ស្នងការ ស្នងការរង នាយកសាលា នាយខុទ្ទកាល័យស្តីទី និងនាយការិយាល័យពាក់ព័ន្ធផងដែរ។

Continue Readingឧត្តមសេនីយ៍ឯក ភួង ស៊ីភិន ដឹកនាំកិច្ចប្រជុំបង្កើតក្រុមការងារជំនាញសម្រាប់រៀបចំពិធីប្រារព្ធខួបលើកទី៣០
Read more about the article ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី ដឹកនាំប្រជុំដើម្បីរៀបចំពិធីបំពាក់ឋានន្តរសក្តិយោធិននៃកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី ដឹកនាំប្រជុំដើម្បីរៀបចំពិធីបំពាក់ឋានន្តរសក្តិយោធិននៃកងរាជអាវុធហត្ថ

ភ្នំពេញ៖ នៅអគារសេនាធិការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលជំនាញកសាងកម្លាំង បានដឹកនាំប្រជុំដើម្បីរៀបចំពិធីបំពាក់ឋានន្តរសក្តិយោធិននៃកងរាជអាវុធហត្ថ ដោយមានការចូលរួម ស្នងការរង, នាយរងខុទ្ទកាល័យ, ការិយាល័យ និងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធ៕

Continue Readingឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី ដឹកនាំប្រជុំដើម្បីរៀបចំពិធីបំពាក់ឋានន្តរសក្តិយោធិននៃកងរាជអាវុធហត្ថ
Read more about the article ឧត្ដមសេនីយ៍ត្រី កែវ សុផល អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថ ប្រចាំឆមាសទី១ ឆ្នាំ២០២៣

ឧត្ដមសេនីយ៍ត្រី កែវ សុផល អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថ ប្រចាំឆមាសទី១ ឆ្នាំ២០២៣

ប៉ៃលិន៖ រសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថ ប្រចាំឆមាសទី១ ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ឧត្ដមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន ក្នុងពិធីនោះដែរមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ព្រមទាំងនាយ នាយរងនៃកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។

Continue Readingឧត្ដមសេនីយ៍ត្រី កែវ សុផល អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថ ប្រចាំឆមាសទី១ ឆ្នាំ២០២៣
Read more about the article ឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ អញ្ជើញប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ជូនដល់យោធិននៃកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ អញ្ជើញប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ជូនដល់យោធិននៃកងរាជអាវុធហត្ថ

កំពត៖ ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត បានរៀបចំធ្វើពិធីប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ជូនដល់យោធិននៃកងរាជអាវុធហត្ថ និងបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញ នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថប្រចាំឆមាសទី១ ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត។ ពិធីនេះមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ប្រធានស្នាក់ការសន្តិសុខផងដែរ។

Continue Readingឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ អញ្ជើញប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ជូនដល់យោធិននៃកងរាជអាវុធហត្ថ