Read more about the article ឧត្តមសេនីយ៍ត្រី ឯម សារិទ្ធ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២

ឧត្តមសេនីយ៍ត្រី ឯម សារិទ្ធ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២

កំពង់ឆ្នាំង៖ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ល្ងាចថៃ្ងសៅរ៍ ទី០១ ខែកក្កដា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី ឯម សារិទ្ធ នាយករងមជ្ឈមណ្ឌល តំណាងលោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោកនាយករង ប្រធាន- អនុប្រធានមន្ទីរ នាយការិយាល័យចំណុះមន្ទីរ ប្រធាន-អនុប្រធាន អង្គភាពចំណុះនាយកផងដែរ។

Continue Readingឧត្តមសេនីយ៍ត្រី ឯម សារិទ្ធ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២
Read more about the article ឧត្ដមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំប្រជុំណែនាំគម្រោងការធ្វើរបាយការណ៍ប្រវត្តិសកម្មភាព និងស្នាដៃសមិទ្ធផល

ឧត្ដមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំប្រជុំណែនាំគម្រោងការធ្វើរបាយការណ៍ប្រវត្តិសកម្មភាព និងស្នាដៃសមិទ្ធផល

បន្ទាយមានជ័យ៖ ព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ លោក ឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំប្រជុំណែនាំគម្រោងការធ្វើរបាយការណ៍ប្រវត្តិសកម្មភាព និងស្នាដៃសមិទ្ធផលការបង្កើតការកសាង និងការប្រតិបត្តិតួនាទី-ភារកិច្ច រយៈពេល៣០ឆ្នាំ របស់ងរាជអាវុធហត្ថនៅសាលប្រជុំ ជាន់ទី៣ អគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។

Continue Readingឧត្ដមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំប្រជុំណែនាំគម្រោងការធ្វើរបាយការណ៍ប្រវត្តិសកម្មភាព និងស្នាដៃសមិទ្ធផល
Read more about the article ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី អញ្ជើញជាអធិបតីក្នុងពិធីកិច្ចប្រជុំត្រួតពិនិត្យ-វាយតម្លៃ ស្នើសរសើរដល់កងឯកភាពដែលមានស្នាដែររយៈពេល៣០ឆ្នាំ

ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី អញ្ជើញជាអធិបតីក្នុងពិធីកិច្ចប្រជុំត្រួតពិនិត្យ-វាយតម្លៃ ស្នើសរសើរដល់កងឯកភាពដែលមានស្នាដែររយៈពេល៣០ឆ្នាំ

ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលជំនាញកសាងកម្លាំង នាព្រឹកថ្ងៃចន្ទ ទី០៣ ខែកក្កដា ឆ្នាំ២០២៣ អញ្ជើញជាអធិបតីក្នុងពិធីកិច្ចប្រជុំត្រួតពិនិត្យ-វាយតម្លៃ ស្នើសរសើរដល់កងឯកភាពដែលមានស្នាដែររយៈពេល៣០ឆ្នាំ ក្នុងឱកាសប្រារព្ធខួបលើកទី៣០ឆ្នាំ ទិវាបង្កើតកហរាជអាវុធហត្ថ។ កិច្ចប្រជុំនេះធ្វើឡើងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពីលោក លោកស្រីមេបញ្ជាការរង ស្នងការ ស្នងការង នាយ នាយរងការិយាល័យ នាយផ្នែកព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការការពាក់ព័ន្ធ។

Continue Readingឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី អញ្ជើញជាអធិបតីក្នុងពិធីកិច្ចប្រជុំត្រួតពិនិត្យ-វាយតម្លៃ ស្នើសរសើរដល់កងឯកភាពដែលមានស្នាដែររយៈពេល៣០ឆ្នាំ
Read more about the article មន្ត្រីអាវុធហត្ថស្រុកកែវសីមា ខេត្តមណ្ឌលគីរី នាំយកសម្ភារៈសិក្សា នឹងគ្រឿងឧបភោគជូនដល់កុមារី ព្រើន ផាន់ណា អាយុ១២ឆ្នាំ រៀនថ្នាក់ទី០៣

មន្ត្រីអាវុធហត្ថស្រុកកែវសីមា ខេត្តមណ្ឌលគីរី នាំយកសម្ភារៈសិក្សា នឹងគ្រឿងឧបភោគជូនដល់កុមារី ព្រើន ផាន់ណា អាយុ១២ឆ្នាំ រៀនថ្នាក់ទី០៣

មណ្ឌលគិរី៖ រសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ ដោយមានការចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ដខេត្តមណ្ឌលគិរី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកែវសីមា ដឹកនាំដោយលោកវរសេនីយ៍ត្រី ប៉ៃ លិន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្តស្រុកកែវសីមា បានយកសម្ភារៈសិក្សា នឹងគ្រឿងឧបភោគជូនដល់កុមារី ព្រើន ផាន់ណា អាយុ១២ឆ្នាំ រៀនថ្នាក់ទី០៣ នៅសាលាបឋមសិក្សាអូរណា រស់នៅភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ សម្ភារៈប្រគល់ជូនរួមមានអង្ករ ៥០គីឡូក្រាម, សំលៀកបំពាក់ ០២កំផ្លេរ,…

Continue Readingមន្ត្រីអាវុធហត្ថស្រុកកែវសីមា ខេត្តមណ្ឌលគីរី នាំយកសម្ភារៈសិក្សា នឹងគ្រឿងឧបភោគជូនដល់កុមារី ព្រើន ផាន់ណា អាយុ១២ឆ្នាំ រៀនថ្នាក់ទី០៣
Read more about the article អាវុធហត្ថខេត្តឧត្តរមានជ័យ ប្រមូលផលស្ពៃបានជាង ៤០គីឡូក្រាម

អាវុធហត្ថខេត្តឧត្តរមានជ័យ ប្រមូលផលស្ពៃបានជាង ៤០គីឡូក្រាម

ឧត្ដរមានជ័យ៖ ដោយអនុវត្តតាមគោលការណ៍ដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រោមការណែនាំតាមដានជាប្រចាំពីលោក ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ។ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ក៏ដូចជាតាមមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក និងស្នាក់ការ នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្ត បានខិតខំយកចិត្តទុកដាក់លើការងារបង្កបង្កើនផលក្នុងអង្គភាព ដើម្បីលើកស្ទួយដល់ការហូបចុកប្រចាំថ្ងៃ លើគោលរបបដែលមានស្រាប់ ដើម្បីកាត់បន្ថយការទិញបន្លែពីខាងក្រៅ ។ ជាក់ស្តែងនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត…

Continue Readingអាវុធហត្ថខេត្តឧត្តរមានជ័យ ប្រមូលផលស្ពៃបានជាង ៤០គីឡូក្រាម
Read more about the article លោកវរសេនីយ៍ត្រី មៀច ប៊ុនថា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារៈកិច្ចកងរាជអាវុធហត្ថ

លោកវរសេនីយ៍ត្រី មៀច ប៊ុនថា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារៈកិច្ចកងរាជអាវុធហត្ថ

កែប៖ ព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ លោកវរសេនីយ៍ត្រី មៀច ប៊ុនថា នាយសេនាធិការកងរាជអាវុធហត្ថខេត្តកែប បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារៈកិច្ចកងរាជអាវុធហត្ថ សមាសភាពចូលរួមនាយសេនាធិការរង ប្រធានមន្ទីរទាំង០៧ នាយ លេខាធិការដ្ឋាន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក មេបញ្ជាការកងអនុសេនាធំចល័តផងដែរ។

Continue Readingលោកវរសេនីយ៍ត្រី មៀច ប៊ុនថា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារៈកិច្ចកងរាជអាវុធហត្ថ
Read more about the article វរសេនីយ៍ឯក ប៊ុន ឃី ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខរក្សាសណ្តាប់ធ្នាប់

វរសេនីយ៍ឯក ប៊ុន ឃី ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខរក្សាសណ្តាប់ធ្នាប់

ព្រឹកថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ លោកវរសេនីយ៍ឯក ប៊ុន ឃី នាយសេនាធិការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខរក្សាសណ្តាប់ធ្នាប់ ត្រៀមអន្តរាគមន៍ និងសង្គ្រោះបន្ទាន់ ក្នុងកម្មវិធីឃោសនារបស់គណបក្សនយោបាយសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និតិកាលទី៧ ឆ្នាំ២០២៣, ផ្សព្វផ្សាយប្រតិទិនឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី០១ ខែកក្កដា ដល់ថ្ងៃទី២១ ខែកក្កដា  ឆ្នាំ២០២៣, ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ កម្លាំងត្រៀមអន្តរាគមន៍ និងសង្គ្រោះបន្ទាន់ ក្នុងពិធីរុក្ខទិវាជាតិ ៩កក្កដា…

Continue Readingវរសេនីយ៍ឯក ប៊ុន ឃី ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខរក្សាសណ្តាប់ធ្នាប់
Read more about the article ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ បើកពិធីយុទ្ធនាការឃោសនាបោះឆ្នោត

ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ បើកពិធីយុទ្ធនាការឃោសនាបោះឆ្នោត

ព្រះសីហនុ៖ ព្រឹកថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០២៣ នៅសាលាប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ខៀវ សំណាង មេបញ្ជាការរង តំណាងឲ្យលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ បើកពិធីយុទ្ធនាការឃោសនា និងការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។

Continue Readingដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ បើកពិធីយុទ្ធនាការឃោសនាបោះឆ្នោត
Read more about the article វរសេនីយ៍ឯក មួន សុវណ្ណដា អញ្ជើញផ្សព្វផ្សាយផែនការ ការពារសន្តិសុខ ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត

វរសេនីយ៍ឯក មួន សុវណ្ណដា អញ្ជើញផ្សព្វផ្សាយផែនការ ការពារសន្តិសុខ ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត

រនតគិរី៖ ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី លោក វរសេនីយ៍ឯក មួន សុវណ្ណដា មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្ត តំណាងលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បានអញ្ជើញផ្សព្វផ្សាយផែនការ ការពារសន្តិសុខ ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត និងបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។ ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកនាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុង ស្រុកទាំង៩…

Continue Readingវរសេនីយ៍ឯក មួន សុវណ្ណដា អញ្ជើញផ្សព្វផ្សាយផែនការ ការពារសន្តិសុខ ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត

បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលអំណោយរថយន្ត ២គ្រឿងពីស្ថានទូតចិន

ភ្នំពេញ៖ រសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី ប្រាក់ បណ្ឌិត ស្នងការរង ស្នងការដ្ឋានសម្ភារបច្ចេកទេស អញ្ជើញទទួលរថយន្តពន្លត់អគ្គីភ័យចំនួយមួយគ្រឿង និងរថយន្តពេទ្យចំនួនមួយគ្រឿង ពីលោកវរសេនីយ៍ឯក Meng Qing Gang  អនុព័ន្ធយោធារងនៃស្ថានទូតចិនប្រចាំកម្ពុជា។ រថយន្ទទាំងពីគ្រឿងនេះគឺជាជំនួយរបស់ស្ថានទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ជូនដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

Continue Readingបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលអំណោយរថយន្ត ២គ្រឿងពីស្ថានទូតចិន