Read more about the article ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង អបអរសាទរខួបអនុស្សាវរីយ៍លើកទី១០៩ ទិវាអន្តរជាតិនារី

ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង អបអរសាទរខួបអនុស្សាវរីយ៍លើកទី១០៩ ទិវាអន្តរជាតិនារី

ប៉ៃលិន៖ នៅរសៀលថ្ងៃពុធ ទី០៤ ខែមីនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន លោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានរៀបចំពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ១០៩ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ * មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ * ។ ក្នុងឱកាសនោះផងដែរលោក ឧត្ដមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន បានលើកទឹកចិត្តដោយ…

Continue Readingឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង អបអរសាទរខួបអនុស្សាវរីយ៍លើកទី១០៩ ទិវាអន្តរជាតិនារី
Read more about the article ឧត្ដមសេនីយ៍ត្រី មាស សុវណ្ណ បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែកុម្ភៈ

ឧត្ដមសេនីយ៍ត្រី មាស សុវណ្ណ បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែកុម្ភៈ

បាត់ដំបង៖ រសៀលថ្ងៃពុធ ទី០៤ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបង បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែកុម្ភៈ លើកទិសដៅខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក ឧត្ដមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន លោកអនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង/ស្រុក និងនាយអាវុធហត្ថខេត្តជាច្រើនរូបទៀត។

Continue Readingឧត្ដមសេនីយ៍ត្រី មាស សុវណ្ណ បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែកុម្ភៈ
Read more about the article ឧត្ដមសេនីយ៍ត្រី ជូ សារុន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ត ប្រចាំខែកុម្ភៈ

ឧត្ដមសេនីយ៍ត្រី ជូ សារុន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ត ប្រចាំខែកុម្ភៈ

កំពង់ស្ពឺ៖ រសៀលថ្ងៃអង្គារ ទី០ ខែមីនា ឆ្នាំ២០២០ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ខែកុម្ភៈ ទិសដៅការងារខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង នាយរងសេនាធិការ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង/ស្រុក ប្រធានស្នាក់សន្តិសុខ ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។

Continue Readingឧត្ដមសេនីយ៍ត្រី ជូ សារុន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ត ប្រចាំខែកុម្ភៈ
Read more about the article ឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ត ប្រចាំខែកុម្ភៈ

ឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ត ប្រចាំខែកុម្ភៈ

ព្រៃវែង៖ ព្រឹកថ្ងៃពុធ ទី០៤ ខែមីនា ឆ្នាំ២០២០ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រៃវែង បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ខែកុម្ភៈ ទិសដៅការងារខែមីនា ឆ្នាំ២០២០ និងប្រគល់ លិខិតសរសើរ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនអង្គភាព និងបុគ្គលដែលមានស្នាដៃចំនួន ៣៩ នាក់ ក្នុងនោះ អង្គភាពចំនួន៤ បុគ្គលដែលមានស្នាដៃ…

Continue Readingឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ត ប្រចាំខែកុម្ភៈ
Read more about the article លោក វរសេនីយ៍ឯក ឈឹម សាវ៉ាត់ឌី បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ

លោក វរសេនីយ៍ឯក ឈឹម សាវ៉ាត់ឌី បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ

តាកែវ៖ ព្រឹកថ្ងៃពុធ ទី០៤ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ក្រោមអធិបតីភាពលោក វរសេនីយ៍ឯក ឈឹម សាវ៉ាត់ឌី មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោក ឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកនាយរងសេនាធិការដ្ឋាន លោកអនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការរងមូលដ្ឋាន កងរាជអាវុធហត្ថក្រុង-ស្រុក និងនាយអាវុធហត្ថខេត្តជាច្រើនរូបទៀត។

Continue Readingលោក វរសេនីយ៍ឯក ឈឹម សាវ៉ាត់ឌី បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ
Read more about the article ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថប្រចាំសប្ដាហ៍ទី១ ខែមីនា ឆ្នាំ២០២០

ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថប្រចាំសប្ដាហ៍ទី១ ខែមីនា ឆ្នាំ២០២០

ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី០៤ ខែមីនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំសប្តាហ៍ទី១ ខែមីនា ឆ្នាំ២០២០។ ខ្លឹមសារនៃការប្រជុំនេះរួមមាន ត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថសប្តាហ៍កន្លងទៅរបស់ជំនាញនីមួយៗ, ត្រូតពិនិត្យត្រៀមបើកវគ្គបំប៉នផ្សេងៗ ជាមួយគម្រោងសហប្រតិបត្តិការបារាំង, ត្រួតពិនិត្យការត្រៀមរៀបចំពិធី០៨មីនា ទិវាអន្តរជាតិនារី នាពេលខាងមុខនេះ។

Continue Readingឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថប្រចាំសប្ដាហ៍ទី១ ខែមីនា ឆ្នាំ២០២០
Read more about the article ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចេញសេចក្តីប្រកាសព័ត៌មានដូចខាងក្រោម៖

ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចេញសេចក្តីប្រកាសព័ត៌មានដូចខាងក្រោម៖

នាពេលថ្មីៗនេះ គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានសង្កេតឃើញនៅលើបណ្តាញព័ត៌មានសង្គម និងបណ្តាញផ្សព្វផ្សាយមួយចំនួន មានការផ្សព្វផ្សាយនូវព័ត៌មានដដែលៗពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនៅតំបន់កន្ទុយនាគ ដូចជាមានអត្ថបទមួយចុះផ្សាយថា “រកឃើញឈើល្មើសច្បាប់ចំនួន១៨៨៧កំណាត់ ស្មើនឹងរាប់ពាន់ម៉ែត្រគូប នៅតំបន់កន្ទុយនាគ អាវុធហត្ថផ្ទៃប្រទេស អល់អែកអនុវត្តន៍ច្បាប់ ដោយមន្ត្រីជំនាញថាជាឈើចាស់”។ អ្នកនាំពាក្យ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ សូមជម្រាបជូនដល់សាធារណជន និងអ្នកសារព័ត៌មានសាជាថ្មីជ្រាបថា ក្រុមការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចុះដល់តំបន់កន្ទុយនាគ ស្ថិតនៅក្នុងឧទ្យានជាតិវីរៈជ័យ ស្រុកតាវែង ខេត្តរតនគិរី នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ ហើយបានបញ្ចប់នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។ ជាវិធានការ គឺបានចាប់យកឈើល្មើសច្បាប់…

Continue Readingថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចេញសេចក្តីប្រកាសព័ត៌មានដូចខាងក្រោម៖
Read more about the article ឧត្តមសេនីយ៍ត្រី នុត នន្ទ បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី នុត នន្ទ បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ

ស្វាយរៀង៖ ព្រឹកថ្ងៃអង្គារ ទី០៣ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកនាយរងសេនាធិការដ្ឋាន លោកអនុប្រធានមន្ទីរ លោក លោកស្រីនាយការិយាល័យ លោកមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៨ និងនាយអាវុធហត្ថខេត្តជាច្រើនរូបទៀត។

Continue Readingឧត្តមសេនីយ៍ត្រី នុត នន្ទ បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ
Read more about the article ឧត្តមសេនីយ៍ត្រី ជូ សារុន អញ្ជើញផ្សព្វផ្សាយអនុសាសន៍ សម្ដេចតេជោ ហ៊ុន សែន!

ឧត្តមសេនីយ៍ត្រី ជូ សារុន អញ្ជើញផ្សព្វផ្សាយអនុសាសន៍ សម្ដេចតេជោ ហ៊ុន សែន!

កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានធ្វើការផ្សព្វផ្សាយអនុសាសន៍ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីវិធានការរបស់រាជរដ្ឋាភិបាល ដើម្បីគ្រប់គ្រងផលប៉ះពាល់ពីជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ (ខូវីដ-១៩)COVID-19 និងការព្យួរភាពអនុគ្រោះពន្ធលើទំនិញមួយចំនួន ក្រោមកម្មវិធី «ទំនិញគ្រប់មុខ លើកលែងអាវុធ» (EBA)។ ពិធីនេះមានការចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរស្តីទី អនុប្រធានមន្ទីរ…

Continue Readingឧត្តមសេនីយ៍ត្រី ជូ សារុន អញ្ជើញផ្សព្វផ្សាយអនុសាសន៍ សម្ដេចតេជោ ហ៊ុន សែន!
Read more about the article លោកឧត្តមសេនីយ៍ទោ ស សំបូរធន ជួបប្រជុំពិភាក្សាការងារជាមួយប្រធានគម្រោងសហប្រតិបត្តិការបារាំង

លោកឧត្តមសេនីយ៍ទោ ស សំបូរធន ជួបប្រជុំពិភាក្សាការងារជាមួយប្រធានគម្រោងសហប្រតិបត្តិការបារាំង

ភ្នំពេញ: ព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានជួបប្រជុំពិភាក្សាការងារជាមួយលោកវរសេនីយ៍ត្រី វាំងសង់ វ៉ង់នែប(Le chef d'escadron Vincent VANHERPE) ប្រធានគម្រោងសហប្រតិបត្តិការអាវុធហត្ថបារាំងជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស(Chef du projet de coopération avec la Gendarmerie Royale Khmères) លើសេចក្ដីព្រាង "អនុសញ្ញារវាងរដ្នមន្ត្រីកិច្ចការអឺរ៉ុបនិងការបរទេសនៃសាធារណរដ្នបារាំង និងរដ្នមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ស្ដីពីកិច្ចសហប្រតិបត្តិការរវាងកងអាវុធហត្ថជាតិបារាំង និងកងរាជអាវុធហត្ថខ្មែរ"…

Continue Readingលោកឧត្តមសេនីយ៍ទោ ស សំបូរធន ជួបប្រជុំពិភាក្សាការងារជាមួយប្រធានគម្រោងសហប្រតិបត្តិការបារាំង