ឧត្តមសេនីយ៍ត្រី ហង្ស ថុល ប្រារព្ធពិធីអបអរសាទរខួបលើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា
កំពង់ធំ៖ ថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួបលើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ " មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ " ព្រមទាំងមានការចូលរួមពីសំណាក់អស់លោកមេបញ្ជាការរង នាយ នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរស្តីទី នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងក្រុង ស្រុក ប្រធានស្នាក់ការសន្តិសុខ នាយទាហាន…