Read more about the article ឧត្តមសេនីយ៍ត្រី ឡា ឡៃ អញ្ជើញបើកវគ្គបំប៉នជំនាញអាវុធហត្ថ ប្រចាំឆមាសទី២

ឧត្តមសេនីយ៍ត្រី ឡា ឡៃ អញ្ជើញបើកវគ្គបំប៉នជំនាញអាវុធហត្ថ ប្រចាំឆមាសទី២

តាកែវ៖ ព្រឹកថ្ងៃចន្ទ ១២កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ បានរៀបចំពិធីបើកវគ្គបំប៉នជំនាញដល់នាយ នាយរងអាវុធហត្ថខេត្តប្រចាំឆមាសទី២ ឆ្នាំ២០១៨ ដែលមានសិក្ខាកាមចូលរួមរៀនសូត្រចំនួន ៣៤នាក់ ។ ពិធីនេះស្ថិតក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការចូលរួមពីលោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង/ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថខេត្តដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។

Continue Readingឧត្តមសេនីយ៍ត្រី ឡា ឡៃ អញ្ជើញបើកវគ្គបំប៉នជំនាញអាវុធហត្ថ ប្រចាំឆមាសទី២
Read more about the article លោកវរសេនីយ៍ឯក កាន់ ទ្រី អញ្ជើញបើកវគ្គបំប៉នជំនាញបច្ចេកវិទ្យាព័ត៌មាន

លោកវរសេនីយ៍ឯក កាន់ ទ្រី អញ្ជើញបើកវគ្គបំប៉នជំនាញបច្ចេកវិទ្យាព័ត៌មាន

ព្រៃវែង៖ ព្រឹកថ្ងៃចន្ទ១២ កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០១៨ លោកវរសេនីយ៍ឯក កាន់ ទ្រី មេបញ្ជាការរង ទទួលការងារ បច្ចេកទេសសន្តិសុខ កងរាជអាវុធហត្ថខេត្តព្រៃវែង តំណាងលោកឧត្តមសេនីយ៍ ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបំប៉នជំនាញបច្ចេកវិទ្យាព័ត៌មាន ដែលមានការអញ្ជើញចូលរួម ពីលោកនាយការិយាល័យ លោកមេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុង / ស្រុក…

Continue Readingលោកវរសេនីយ៍ឯក កាន់ ទ្រី អញ្ជើញបើកវគ្គបំប៉នជំនាញបច្ចេកវិទ្យាព័ត៌មាន
Read more about the article ឧត្តមសេនីយ៍ឯក ទៀវ ប៊ុនខេង យកចិត្តទុកដាក់ដល់ការងារកសាងអង្គភាព

ឧត្តមសេនីយ៍ឯក ទៀវ ប៊ុនខេង យកចិត្តទុកដាក់ដល់ការងារកសាងអង្គភាព

ភ្នំពេញ៖ ដោយអនុវត្តន៍តាមទិសដៅភារកិច្ច និងដោយបានការដឹកនាំចង្អុលបង្ហាញជាប្រចាំ ពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលលោក នាយឧត្តមសេនីយ៍ តែងតែបានជំរុញដល់មន្ត្រីក្រោមឱវាទ បង្កើនការយកចិត្តទុកដាក់កសាងអង្គភាពឱ្យបានល្អប្រសើរ ជាក់ស្ដែងក្នុងត្រីមាសទី៤ ឆ្នាំ២០១៨ នេះនៅស្នងការដ្ឋានសម្ភារបច្ចេកទេស GIGR (បឹងតាមោក)។ លោកឧត្តមសេនីយ៍ឯក ទៀវ ប៊ុនខេង មេបញ្ជាការរង ទទួលជំនាញការងារសម្ភារបច្ចេកទេស កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាក់ដីចំនួន៤០០០ម៉ែត្រគួប បំពេញទីធ្លាមុខអគារស្នងការដ្ឋានសម្ភារបច្ចេកទេស ដើម្បីឱ្យទីធ្លា ធំទូលាយងាយស្រួលដល់រថយន្តដឹកជញ្ជូនសម្ភារ និងរថយន្តសម្រាប់ដឹកជញ្ជូនកម្លាំងអាវុធហត្ថចល័តជាដើម ជាពិសេសធានាក្នុងការប្រតិបត្តិការឱ្យទទួលបានជោគជ័យ។…

Continue Readingឧត្តមសេនីយ៍ឯក ទៀវ ប៊ុនខេង យកចិត្តទុកដាក់ដល់ការងារកសាងអង្គភាព

ឧត្តមសេនីយ៍ឯក ទៀវ ប៊ុនខេង អញ្ជើជាអធិបតីក្នុងពិធីបិទវគ្គបំប៉នជំនាញ ការងារសម្ភារបច្ចេកទេស

ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ៧កើត ខែកត្តិក ឆ្នាំចសំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅស្នងការដ្ឋានសម្ភារបច្ចេកទេស GIGR (បឹងតាមោក) បានធ្វើពិធីបិទវគ្គបំប៉នជំនាញការងារសម្ភារបច្ចេកទេស កងរាជអាវុធហត្ថ ឆ្នាំ២០១៨ ដល់សិក្ខាកាមដែលជានាយទាហាននៃកងរាជអាវុធហត្ថចំណុះបញ្ជាការដ្នានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបញ្ជាការដ្នានកងរាជអាវុធហត្ថរាជធានី.ខេត្តចំនួន។ កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ឯក ទៀវ ប៊ុនខេង មេបញ្ជាការរងទទួលជំនាញការងារសម្ភារបច្ចេកទេស តំណាងដ៏ខ្ពង់ខ្ពស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ដោយមានការចូលរួមពីសំណាក់លោក ឧត្តមសេនីយ៍ស្នងការ…

Continue Readingឧត្តមសេនីយ៍ឯក ទៀវ ប៊ុនខេង អញ្ជើជាអធិបតីក្នុងពិធីបិទវគ្គបំប៉នជំនាញ ការងារសម្ភារបច្ចេកទេស
Read more about the article ឧត្តមសេនីយ៍ឯក ទៀវ ប៊ុនខេង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នជំនាញការងារសម្ភារៈបច្ចេកទេស ឆ្នាំ២០១៨

ឧត្តមសេនីយ៍ឯក ទៀវ ប៊ុនខេង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នជំនាញការងារសម្ភារៈបច្ចេកទេស ឆ្នាំ២០១៨

នាព្រឹកថ្ងៃពុធ ៧កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០១៨ នៅស្នងការដ្ឋានសម្ភារៈបច្ចេកទេសGIGR(បឹងតាមោក) បានធ្វើពិធីបិទវគ្គបំប៉នជំនាញការងារសម្ភារៈបច្ចេកទេស ឆ្នាំ២០១៨ ដល់សិក្ខាកាមដែលជានាយទាហាននៃកងរាជអាវុធហត្ថចំណុះបញ្ជាការដ្នានកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងបញ្ជាការដ្នានកងរាជអាវុធហត្ថរាជធានី ខេត្តចំនួនសរុប៥៤នាក់។ កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកឧត្តមសេនីយ៏ឯក ទៀវ ប៊ុនខេង មេបញ្ជាការរងទទួលជំនាញការងារសម្ភារៈបច្ចេកទេសតំណាងដ៏ខ្ពង់ខ្ពស់លោកនាយឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ លោកឧត្តមសេនីយ៍ទោ ជួន ជឿន ស្នងការ ស្នងការដ្ឋានសម្ភារៈបច្ចេកទេស កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឱ្យដឹងថាវគ្គបំប៉នជំនាញការងារសម្ភារៈបច្ចេកទេសឆ្នាំ២០១៨ ដែលបានសិក្សារយៈពេល៣ថ្ងៃកន្លងទៅនេះសិក្ខាកាមទាំងអស់បានយកចិត្តទុកដាក់ក្នុងការគោរពបទបញ្ជាផ្ទៃក្នុងក៏ដូចជាបទបញ្ជារបស់មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានខ្ជាប់ខ្ជួនជាពិសេសបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្រហ៊ានសួរដេញដោលនិងស្តាប់ការពន្យល់បកស្រាយរបស់លោកគ្រូឧទ្ទេសនាមនានាប្រកបដោយចំណេះដឹងនិងបទពិសោធន៍ជាក់ស្តែង។ ក្រោយពីបានស្តាប់របាយការណ៍បិទវគ្គសិក្សារួចមកលោកឧត្តមសេនីយ៏ឯក…

Continue Readingឧត្តមសេនីយ៍ឯក ទៀវ ប៊ុនខេង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នជំនាញការងារសម្ភារៈបច្ចេកទេស ឆ្នាំ២០១៨
Read more about the article ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញត្រួតពិនិត្យ សំណង់អគារទីស្នាក់ការសន្តិសុខ ៥៦៨ថ្មី

ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញត្រួតពិនិត្យ សំណង់អគារទីស្នាក់ការសន្តិសុខ ៥៦៨ថ្មី

បន្ទាយមានជ័យ៖ ថ្ងៃចន្ទ ១២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែវិចិ្ឆកា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ព្រមទាំងលោកមេបញ្ជាការរង និងនាយទាហានជាច្រើនរូប បានអញ្ជើញចុះត្រួតពិនិត្យសំណង់អគារទីស្នាក់ការសន្តិសុខ ៥៦៨ថ្មី ដែលទើបសាងសង់រួច ស្ថិតនៅចំណុចភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និងបានបន្តដំណើរទៅត្រួតពិនិត្យទីតាំងដីសាងសង់អាគាររដ្ឋបាលទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតថ្មី ដែលស្ថិតនៅលើចំណុចទីតាំងដីចាស់ (រុះរើអាគារចាស់ចេញ សាងសង់អាគារថ្មី) នៅបរិវេណដីខាងក្រោយ ដើម្បីឱ្យមានបរិវេណទីបញ្ជាការធំទូលាយផ្នែកខាងមុខ និងសិក្សាពីគម្រោងប្លង់អាគាររដ្ឋបាលថ្មីផងដែរ។

Continue Readingឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញត្រួតពិនិត្យ សំណង់អគារទីស្នាក់ការសន្តិសុខ ៥៦៨ថ្មី
Read more about the article សិក្ខាកាមចំនួន ៦០នាក់ ត្រូវបានបញ្ចប់វគ្គបំប៉ន ជំនាញស្រាវជ្រាវបទល្មើសឧក្រិដ្ឋ

សិក្ខាកាមចំនួន ៦០នាក់ ត្រូវបានបញ្ចប់វគ្គបំប៉ន ជំនាញស្រាវជ្រាវបទល្មើសឧក្រិដ្ឋ

ភ្នំពេញ៖ រសៀលថ្ងៃសុក្រ ៩រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើពិធីបិទវគ្គបំប៉នជំនាញការងារស្រាវជ្រាវបទល្មើសឧក្រិដ្ឋ សម្រាប់មន្ត្រីប្រតិបត្តិច្បាប់នៃកងរាជអាវុធហត្ថ ឆ្នាំ២០១៨ ដល់សិក្ខាកាមដែលជានាយទាហាននៃកងរាជអាវុធហត្ថ ចំណុះបញ្ជាការដ្នាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបញ្ជាការដ្នានកងរាជអាវុធហត្ថរាជធានី.ខេត្ត ដែលមានចំនួនសរុប ៦០នាក់។ កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី គង់ សត្ថារិន ស្នងការរង ស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងលោក ឧត្តមសេនីយ៍ទោ សៀ សម្បត្តិ…

Continue Readingសិក្ខាកាមចំនួន ៦០នាក់ ត្រូវបានបញ្ចប់វគ្គបំប៉ន ជំនាញស្រាវជ្រាវបទល្មើសឧក្រិដ្ឋ
Read more about the article លោកវរសេនីយ៍ត្រី សុខ មិន បានកសាងអគារស្នាក់នៅបន្ថែម សម្រាប់នាយទាហាន ពលទាហានអាវុធហត្ថ

លោកវរសេនីយ៍ត្រី សុខ មិន បានកសាងអគារស្នាក់នៅបន្ថែម សម្រាប់នាយទាហាន ពលទាហានអាវុធហត្ថ

រតនគិរី៖ យោងតាមផែនការ ក៏ដូចជាបទបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី និងផ្អែកលើការងារកសាងជំរំជម្រកស្នាក់នៅរបស់កងទ័ព ព្រមទាំងការថែទាំសុខភាពកងទ័ព នាថ្ងៃព្រហស្បតិ៍ ៨រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកវរសេនីយ៍ត្រី សុខ មិន មេបញ្ជាការមូលដ្ឋានស្រុកអូរយ៉ាដាវ បានកសាងអគារស្នាក់នៅបន្ថែមមួយទៀត មានទំហំ ៦ម៉ែត្រ x ១៥ម៉ែត្រ សម្រាប់នាយទាហាន និងពលទាហាននៃកងរាជអាវុធហត្ថមូលដ្ឋានស្រុកអូរយ៉ាដាវ ដែលធ្វើអំពីថ្មប្រក់ក្បឿង…

Continue Readingលោកវរសេនីយ៍ត្រី សុខ មិន បានកសាងអគារស្នាក់នៅបន្ថែម សម្រាប់នាយទាហាន ពលទាហានអាវុធហត្ថ
Read more about the article ឧត្តមសេនីយ៍ត្រី គង់ សត្ថារិន អញ្ជើញបើកវគ្គបំប៉នជំនាញ ការងារស្រាវជ្រាវបទល្មើសឧក្រិដ្ឋ

ឧត្តមសេនីយ៍ត្រី គង់ សត្ថារិន អញ្ជើញបើកវគ្គបំប៉នជំនាញ ការងារស្រាវជ្រាវបទល្មើសឧក្រិដ្ឋ

ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ៦រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើពិធីបើកវគ្គបំប៉នជំនាញ ការងារស្រាវជ្រាវបទល្មើសឧក្រិដ្ឋ សម្រាប់មន្ត្រីប្រតិបត្តិច្បាប់នៃកងរាជអាវុធហត្ថឆ្នាំ២០១៨ ដល់សិក្ខាកាមដែលជានាយទាហាននៃកងរាជអាវុធហត្ថ ចំណុះបញ្ជាការដ្នាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានី-ខេត្ត ។ កម្មវិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី គង់ សត្ថារិន ស្នងការរង ស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាង…

Continue Readingឧត្តមសេនីយ៍ត្រី គង់ សត្ថារិន អញ្ជើញបើកវគ្គបំប៉នជំនាញ ការងារស្រាវជ្រាវបទល្មើសឧក្រិដ្ឋ
Read more about the article ឧត្តមសេនីយ៍ត្រី អ៊ុង ដេប៉ូ អញ្ជើញបើកវគ្គបំប៉នជំនាញ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន

ឧត្តមសេនីយ៍ត្រី អ៊ុង ដេប៉ូ អញ្ជើញបើកវគ្គបំប៉នជំនាញ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន

ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ១៣កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី អ៊ុង ដេប៉ូ ស្នងការរង ស្នងការដ្ឋានយុត្តិធម៌ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបំប៉នជំនាញប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០១៨។ វគ្គបំប៉ននេះមានរយៈពេល ០៥ថ្ងៃ ដែលសិក្ខាកាមមកពីបណ្តាអង្គភាពកងរាជអាវុធហត្ថរាជធានី-ខេត្ត និងផ្តោតលើមេរៀនសិក្សាស្តីពី តួនាទី ភារកិច្ច រចនាសម្ពន្ធរបស់ការិយាល័យគ្រឿងញៀន និងផ្នែកចំណុះ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ការស៊ើបអង្កេត ចរាចរសារធាតុផ្សំ និងមន្ទីរពិសោធន៍គ្រឿងញៀនលួចលាក់ នីតិវិធីនៃការតាមដាន…

Continue Readingឧត្តមសេនីយ៍ត្រី អ៊ុង ដេប៉ូ អញ្ជើញបើកវគ្គបំប៉នជំនាញ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន