សាលាតម្រង់ទិសកីឡាបាល់ទាត់ ត្រូវបានបើកអោយដំណើរការមុនដំបូងគេ នៅខេត្តស្វាយរៀង
ស្វាយរៀងៈ នៅវេលាម៉ោង១៦ និង០០នាទីល្ងាច ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ នៅកីឡដ្ឋានស្វាយរៀង បាននិងកំពុងប្រារព្ធពិធីបើកដំណើរការដំបូង សាលាតម្រង់ទិសកីឡាបាល់ទាត់ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឯកឧត្តម ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោកLaszlo Barta នាយកផ្នែកពាណិជ្ជកម្ម cellcard…