ថវិកាចំនួន ៣៣លានរៀល ដែលបានមកពី មូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថ ត្រូវបានប្រគល់ជូនគ្រួសារសព មន្ដ្រីអាវុធហត្ថដែលបាត់បង់ជីវិត
ភ្នំពេញៈ នៅរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកអនុសេនីយ៍ឯក ម៉ាន់ ដាវីត អ្នកសម្របសម្រួល មូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននាំយកថវិការបស់មូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថ ចំនួន៣៣លានរៀល ទៅជូនគ្រួសារសព លោកអនុសេនីយ៍ត្រី ស៊ីវ សុខលាង ជំនួយការ ការិយាល័យ ប្រឆាំងភេវរកម្ម កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានទទួលមរណភាព កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ ក្នុងជន្មាយុ៤៣ឆ្នាំ ដោយរោគគារពាធ ស្ថិតនៅភូមិព្រែកយាយហាយ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។
(more…)