ស្វាយរៀង: នៅវេលាម៉ោង០៨ និង៣០ព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ មន្ត្រីកងរាជអាវុហត្ថខេត្តស្វាយរៀង ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តស្វាយរៀង និងលោកវរសេនីយ៍ទោ យ័ន្ត សេង ប្រធានមន្ទីរស្រាវជ្រាវ និងយុត្តិធម៌ បានចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយស្ដីពីផលប៉ះពាល់គ្រោះថ្នាក់ នៃគ្រឿងញៀន ជូនដល់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅអនុវិទ្យាល័យ ហ៊ុន សែន ស្វាយតាយាន ស្ថិតនៅភូមិស្វាយតាយាន ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ដោយមានការចូលរួមពីសំណាក់ លោកគ្រូ អ្នកគ្រូ សរុបចំនួន១៧នាក់ ក្នុងនោះ ស្រីចំនួន០២នាក់ និងសិស្សានុសិស្ស សរុបចំនួន ៤៧២នាក់ ក្នុងនោះស្រីចំនួន២២៦នាក់។ (more…)