You are currently viewing អាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមសម្ភារៈថវិកា ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ!

អាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមសម្ភារៈថវិកា ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ!

កំពង់ស្ពឺ៖ ដោយការបានចូលចំណែកពីនាយទាហាន នាយទាហានរងទាំងអស់ ក្រោមការអំពាវនាវរបស់គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ រសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញផ្តល់ ថវិកា៧,០០០,០០០ រៀល (ប្រាំពីរលានរៀល) , មីចំនួន ១៨ កេស, ឣង្ករចំនួន ២០ បាវ, ទឹកបរិសុទ្ធចំនួន ១០០យួរ ប្រគល់ជូន ឯកឧត្តម សរ សុពុត្រា ប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ ដើម្បីយកទៅចែកជូននិវត្តជន ឣតីតយុទ្ធជន កុមារកំព្រា ជនពិការ ទុរគតជន នៅតាមមូលដ្ឋាន និងមណ្ឌលមួយចំនួនក្នុងខេត្តកំពង់ស្ពឺ។