ឧត្តមសេនីយ៍ត្រី កង សៅគុណ អញ្ជើញចុះសាកសួរសុខទុក្ខ លោកអនុសេនីយ៍ឯក សុខ សយ ដែលជួបគ្រោះថ្នាក់ចរាចរណ៍

ព្រះវិហារ៖ ព្រឹកថ្ងៃពុធ ១កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានដឹកនាំក្រុមការងារកងរាជអាវុធហត្ថ អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកនូវថវិកាចំនួន ៧០០,០០០រៀល ព្រមទាំងគ្រឿងឧបភោគ បរិភោគមួយចំនួនមាន៖ ទឹកក្រូច ០១កេស, ទឹកបរិសុទ្ធ ០១កេស, មី ០១កេស, ទឹកដោះគោឆៅ ០៣យួរ និងផ្លែឈើ ០១កន្រ្តក ប្រគល់ជូនលោកអនុសេនីយ៍ឯក សុខ សយ ដែលបានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្រាកព្យាបាល នៅលំនៅដ្ឋាន ក្នុងភូមិកំពង់ចម្លង សង្កាត់កំពង់ប្រណាក ក្រុង/ខេត្តព្រះវិហារ។
ក្នុងឱកាសនោះ លោកអនុសេនីយ៍ឯក សុខ សយ និងក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងជូនពរដល់ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ ព្រមទាំងក្រុមការងារ សូមឱ្យមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។

អត្ថបទដែលជាប់ទាក់ទង