Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
អាវុធហត្ថខេត្តតាកែវឃាត់ខ្លួនមេកន្ទុយលេខចំនួន៣នាក់បញ្ជូនទៅសាលាដំបូង
អហ តាកែវ៖ នៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ កម្លាំងអាវុធហត្ថដឹកនាំដោយលោក ទិន ចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ បានបង្ក្រាបល្បែងស៊ីសង (កន្ទុយលេខ) នៅផ្ទះទី០១ របស់ឈ្មោះ សៀន គីមអាង ភេទស្រី អាយុ៣៤ឆ្នាំ នៅភូមិអង្គចង្អេរ ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ។ ចាប់យកវត្ថុតាម សៀវភៅ០២ក្បាល, ម៉ាស៊ីនគិតលេខ ០២គ្រឿង, លុយខ្មែរ ២.២១០.០០០រៀល, លុយដុល្លារ ២៣០$ និងរថយន្ត០១គ្រឿង ម៉ាកហាយលិនដឺ។ នៅផ្ទះទី០២ ធ្វើការឆែកឆេរផ្ទៈឈ្មោះ ឌឿ សេង។ ចាប់យកវត្ថុតាង សៀវភៅ០៣ក្បាល, លុយចំនួន ២.៣៤៧.០០០រៀល ម៉ាស៊ីនគិតលេខ ០៤គ្រឿង, ទូរសព្ទ ៦គ្រឿង និងរថយន្ត០១គ្រឿង។ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ (ស្រី២នាក់)។



