Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបើកកិច្ចប្រជុំត្រួតពិនិត្យតួនាទីភារៈកិច្ចការងារ
កំពង់ស្ពឺៈ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបើកកិច្ចប្រជុំត្រួតពិនិត្យតួនាទីភារៈកិច្ចការងារ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការចូលរួមបីសំណាក់
លោកមេបញ្ជាការរង នាយ នាយរងសេនាធិការ នាយ នាយរងការិយាល័យ ប្រធានមន្ទី និងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺផងដែរ។
លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានលើកឡើងថា រាល់ពត៌មានដែលទទួលបានពីប្រជាពលរដ្ឋ ត្រូវវាយតម្លៃលើសភាពការណ៍ និងស្នើសុំយោបល់ ដើម្បីចាត់វិធានការឲ្យទាន់ពេលវេលា ហើយមន្ទីរជំនាញ រួមទាំងការិយាល័យជំនាញ ត្រូវទទួលខុសត្រូវលើ ការងារទាំងនោះយ៉ាងចាំបាច់។ លោកមេបញ្ជាការខេត្ត បានស្នើឲ្យមេបញ្ជាការ ក្រុង ស្រុក ស្នាក់ការសន្តិសុខ ដែលទទួលសំណូមពរពីប្រជាពលរដ្ឋ ត្រូវចាត់ចែងបញ្ជូនមកកាន់បញ្ជាការដ្ឋានខេត្ត ដើម្បីឲ្យជំនាញមានការដោះស្រាយ ជូនបងប្អូន ប្រជាពលរដ្ឋឲ្យទាន់ពេលវេលា។




