Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
កម្លាំងកងរាជអាវុធហត្ថ តែងតែយកចិត្តទុកដាក់ ក្នុងការបង្ក្រាបគ្រប់បទល្មើសដែលកើតមានឡើង
កំពង់ឆ្នាំងៈ ជានិច្ចជាកាល កម្លាំងកងរាជអាវុធហត្ថតែងតែ យកចិត្តទុកដាក់ ក្នុងការបង្ក្រាបគ្រប់បទល្មើសដែលកើតមានឡើង មិនថានៅទីណាក៏ដោយ ជាក់ស្តែង វេលាម៉ោង០៩ និង៣០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានធ្វើការ សហការជាមួយនិង នាយរងខណ្ឌរដ្ឋបាលជលផល ចុះបង្ក្រាបបទល្មើសនេសាទ០១លើក ស្ថិតនៅចំណុច ភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
បើតាមសំដីកងរាជអាវុធហត្ថ បានឱ្យដឹងថា នាយរងខណ្ឌរដ្ឋបាលជលផល បានធ្វើការ ចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. របាំងសាច់អ៊ួន ប្រវែង ១៦០០ ម៉ែត្រ
០២.លូសាច់អ៊ួន ១៥ មាត់លូ
០៣. បង្គោលចំរុះ ១២០០ ដើម
០៤. លែងកូនត្រីចំរុះ ចំនួន ៥០គីឡូក្រាម។
វត្ថុតាង ត្រូវបានកម្លាំង នាយរងខណ្ឌរដ្ឋបាលជលផល កំទេចចោលនៅនឹងកន្លែង។




