កំពង់ឆ្នាំង ៖ ព្រឹកថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ ប្រតិភូអន្តរក្រសួងដឹកនាំដោយ ឯកឧត្តម នូវ សុខសម្បត្តិ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអញ្ជេីញចុះត្រួតពិនិត្យវាយតម្លៃការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធទីលានកីឡាបាញ់កាំភ្លើងខ្លីកងទ័ពជើងគោកអាស៊ាន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ ដោយមានការទទួលបដិសណ្ឋារកិច្ចពី លោក ឧត្តមសេនីយ៍ឯក សេង សុង មេបញ្ជាការរងកងរាជអាវុធហត្ថលេីផ្ទៃប្រទេស តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។