Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប បានបើកកិច្ចប្រជុំ ការងារការពារធានាសន្តិសុខ សុវត្ថិភាព ក្នុងពិធីរត់ប្រណាំងម៉ារ៉ាតុនអង្គរ
សៀមរាបៈ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង ០៨ និង៣០នាទី នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប បានបើកកិច្ចប្រជុំឆ្លងឧបសម្ពន័ប្រើប្រាស់កម្លាំង និងការពារធានាសន្តិសុខ សុវត្ថិភាព ក្នុងពិធីរត់ប្រណាំងម៉ារ៉ាតុនអង្គរ
នៅបរិវេណតំបន់អង្គរខេត្តសៀមរាប (ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៦) ក្រោមអធិបតីភាពលោកវរសេនីយ៍ឯក ប្រាក់ ចាន់ធឿន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តសៀមរាប និងមានការចូលរួមពីសំណាក់
លោក មេបញ្ជាការរង ទទួលការងារជំនាញ លោក មេបញ្ជាការរង ជាប្រធានមន្ទីរ
លោក នាយរងសេនាធិការដ្ឋាន លោក ប្រធានមន្ទីរ និង អនុប្រធានមន្ទីរ
លោក មេបញ្ជាការមូលដ្ឋានក្រុងសៀមរាប ស្រុកប្រាសាទបាគង ស្រុកបន្ទាយស្រី ស្រុកអង្គរធំ និងស្រុកអង្គរជុំ។


