Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា
ភ្នំពេញៈ វេលាម៉ោង២០ និង៣០នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខ បានធ្វើការ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ស្ថិតនៅចំណុច បូរីអរ័គីដេ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើតាមសំដីកម្លាំងកងរាជអាវុធហត្ថ បានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ កូ វិត ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាងសំណង់ រស់នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
កម្លាំងកងរាជអាវុធហត្ថបានបន្តឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ និង ជនបង្កបានផឹកស៊ី ជាមួយគ្នា ពេលផឹកបានមួយសន្ទុះជនរងគ្រោះបានបោះចាន មកខាងមុខជនបង្ក ពេលនោះជនបង្កបានទាញកាំបិទមកកាប់ចានបែកបន្ទាប់ មកជនរងគ្រោះបានបោះ មកទៀតជនបង្កកាប់បែកទៀតហើយក៏ហក់ទៅកាប់ក្បាល ជនរងគ្រោះពីរកាំបិទចំក្បាលបណ្តាលអោយបែកហូរឈាមពេលឃើញបែបនេះសន្តិសុខបានរត់ទៅឃាត់ហើយបានហៅពេទ្យដែលប្រចាំការនៅបូរីមកពិនិត្យនិងព្យាបាលនៅទីនោះតែម្ដង ៕
ជនសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ កំពុងសាកសួរ និងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី។


